មិនមានទិន្នន័យ
សហគមន៍អ្នកញុំា
ណែនាំកន្លែងថ្មី
មើលហើយឃ្លាន
អត្ថបទ
មិនមានទិន្នន័យ
ចុះឈ្មោះ
មុន
បន្ទាប់
កន្លែងផាប់មួយកន្លែងនេះមានទីតាំងនៅជាន់ទី២ ទល់មុខមាត់ទន្លេសម្រាប់អ្នកចូលចិត្តញាំអីល្ងាចៗឡើងជុំគ្នាជាមួយមិត្តភក្ដិ ក្រុមគ្រួសារ អាចមកកាន់ទីនេះបាន បើកជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៤ល្ងាចរហូតដល់កណ្ដាលអាធ្រាត្រ។ អារម្មណ៍ពេលទៅដល់ដំបូងមានអារម្មណ៍ថាប្លែក ព្រោះទីតាំងនៅទល់មុខមាត់ទន្លេតែម្ដង ដែលអាចស្រូបខ្យល់អាកាសបរិសុទ្ធតាមខ្យល់ទន្លេមក ហើយអាចអង្គុយញាំបណ្ដើរ មើលទេសភាពបណ្ដើរ ស្ដាប់តន្ត្រីបណ្ដើរមុននឹងព្រះអាទិត្យលិច។ ចំពោះម្ហូបនៅទីនេះវិញមុខម្រហូបខ្លះរសជាតិអាចទទួលយកបានមិនទៅឆ្ងាញ់ហោះអីទេ ប៉ុន្តែក៏មិនអន់ដែរ សាកសមនឹងតម្លៃ ជាក់ស្ដែងដូចមីឆាមួយចាន 5.75$ អាចញាំបាន២នាក់ ពេលដែលមើលមួយភ្លែតស្រដៀងហ្នឹងស្ពាកាទីប៉ុន្តែជាមីឆាទេ ចំណែកឯបាយឆាវិញចានតូចតម្លៃ6.5$ ក្នុង១ចានតែច្រើនអាចញាំបានដល់ទៅ៣នាក់សម្រាប់អ្នកមិនសូវញាំច្រើន ហើយរសជាតិវិញដូចគេដូចឯង។ ចំពោះគ្រឿងស្រវឹងវិញដូចជាមាន happy hour ៥០% មុនម៉ោង៧ ចំពោះស្រាបៀរគ្រប់ប្រភេទ តម្លៃសមរម្យអាចទទួលយកបនទាំងម្ហូបនិងភេសជ្ជៈ។ សម្រាប់ថ្ងៃធម្មតាបើចង់ទៅអង្គុយខាងមុខមើលទេសភាពមាត់ទន្លេទាល់តែទៅរាងលឿនតិច បើមិនចឹងទេគេទៅអង្គុយខាងមុខមុនអស់ 😂 តែមានកន្លែងអាចអង្គុយជាតុបានដូចគ្នា។ ចាប់ពីម៉ោង៧:៣០ទៅនឹងមាន band ច្រៀងចម្រៀងកំដរអារម្មណ៍ សម្រាប់អ្នកកំពុង sad អីត្រូវម៉ងស្ដាប់ហើយចូលអារម្មណ៍យំតាមតែម្ដង។ តែអ្វីដែលគួរកែប្រែនៅទីនេះគឺសេវាកម្មរាងយូរមែនទែន ម្ហូបចាំយ៉ាងតិចក៏២០នាទីដែរទម្រាំបាន ថ្ងៃខ្លះភ្ញៀវច្រើនជិត១ម៉ោង ពេលខ្លះគិតលុយក៏រាងយូរដែរ។ តែបើប្រភេទ drink លឿនអត់សូវចាំយូរទេ។ ចំពោះបុគ្គលិកនៅទីនេះរួសរាយជាមួយភ្ញៀវ គ្រាន់តែពេលខ្លះសេវារាងយឺត។នេះទៅតាមបទពិសោធន៍ខ្ញុំដែលធ្លាប់ទៅទីនោះបាន ២-៣ដងអីដែរ។ Recommend សម្រាប់អ្នកចង់ទៅរកកន្លែងញាំកន្លែងផឹកលេងៗជាមួយមិត្តភក្ដិពេលល្ងាចចេញពីធ្វើការអីអាចទៅទីនោះបាន។
សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
សាកសមសម្រាប់ គូស្នេហ៍
សាកសមសម្រាប់ ពិធីជប់លៀង
0 Likes
River Crown Restaurant & Pub
•
4PM - 1AM
•
$