ហាងជប៉ុននៅតំបន់ទួលទំពូងមួយកន្លែងនេះមើលពីក្រៅរាងតូចបន្តិចតែចូលទៅខាងក្នុងវែងរហូតដល់ខាងក្រោយ។ បរិយាកាសនៅទីនេះ vibe បែបជប៉ុនៗសម្រាប់អ្នកចូលចិត្តហាងបែបជប៉ុនគឺត្រូវចិត្តតែម្ដង។ ចំពោះម្ហូបនៅទីនេះរសជាតិគឺឆ្ងាញ់ហើយមើលទៅគឺមានអនាម័យល្អ។ ជាក់ស្ដែងដូច oyster នេះរសជាតិឆ្ងាញ់ពេលច្របាច់ក្រូចឆ្មាចូលហើយរសជាតិវាបែប juicy ឆ្ងាញ់មែនទេន។ សម្រាប់ត្រីសាម៉ុនរសជាតិធម្មតាដូចគេដូចឯងដែរព្រោះខ្ញុំមិនសូវពូកែញាំសាម៉ុនចឹងអាចហ្នឹងមិនសូវស្គាល់រសជាតិច្បាស់ដូចគេ 😂ចំណែកឯត្រីអាំងភ្លើងនេះវិញ រសជាតិមិនធម្មតា នៅពេលដែលគេលើកម្ហូបមកត្រីនៅឆៅហើយគេដុតភ្លើងភ្លាមៗនៅមុខយើងតែម្ដង សម្រាប់ត្រីនេះយកឆ្អិនល្មមឆ្ងាញ់។ចំណែកឯអណ្ដាតគោវិញក៏ឆ្ងាញ់គួរសមនៅពេលញាំច្របាញ់ជាមួយក្រូចឆ្មាតិចៗ ប៉ុន្តែសម្រាប់ខ្ញុំវារាងស្វិតបន្តិចតែឆ្ងាញ់។ ហើយចំពោះសាច់ចង្កាក់អាំងវិញគឺឆ្ងាញ់គ្រប់មុខជាពិសេសបេះដូងមាន់អីហ្នឹងឆ្ងាញ់ជាប់មាត់តែម្ដងពេលញាំ យកទៅជ្រលក់ជាមួយនឹងពងមាន់ដែលគេឱ្យហ្នឹងក្រឡុកទៅហើយជ្រលក់ទៅឆ្ងាញ់ រួមជាគ្រឿងក្លែមជាមួយស្រាបៀរដ្រាហ្វមួយកែវទៅជាតិម៉ង។ ចំពោះសេវាកម្មនៅទីនេះម្ហូបចេញរាងលឿនរឺក៏មកពីខ្ញុំទៅចំថ្ងៃអត់សូវមានមនុស្សក៏មិនដឹង ហើយសេវាកម្មវិញគឺល្អ បុគ្គលិករួសរាយនិងយកចិត្តទុកដាក់ចំពោះភ្ញៀវ។ ចំពោះតម្លៃសមល្មមតែក៏មិនអាចទៅរាល់ថ្ងៃបានដែរព្រោះតម្លៃក៏មិនតិចពេកដែរ 😂 នៅទីនេះសាកសមសម្រាប់អ្នកមានគ្នា4-5 នាក់ចង់ទៅញាំអីជុំគ្នា រឺញាំអីបន្ទាប់ពីចប់ការងារក៏បាន។ មានកន្លែងចតឡាននិងម៉ូតូគ្រប់គ្រាន់។
  • ងាយស្រួលសម្រាប់ ក្រុមគ្រួសារ និងកុមារ
  • សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
  • សាកសមសម្រាប់ គូស្នេហ៍
  • សាកសមសម្រាប់ ពិធីជប់លៀង

0 Likes
5PM - 11PM$