ខ្ញុំសុំណែនាំកន្លែងអាហារជប៉ុនមួយដែលជាប្រភេទអាហារសម្រន់អាចញាំុជំនួសបាយបាន🍣🍘។សម្រាប់ហាងមួយនេះដែរគឺមានតម្លៃធូរថ្លៃអ្នកមិនសូវមានលុយក៏អាចញាំុបានដែរចាស។ បរិកាសក្នុងហាងវិញគឺពេលខ្លះអាចចង្អៀតបន្តិចដែរនៅពេលដែលសិស្សចេញពីរៀន រីឯចំណតម៉ូតូមិនសូវជាបញ្ហាទេតែចំណតឡានពិបាកបន្តិចហើយ😅។សម្រាប់ស៊ូស៊ីនិងនំគ្រក់ជប៉ុននេះលក់សម្រាប់តែខ្ចប់ផ្ទាល់និងកម្ម៉ង់តាមApp delivery ប៉ុណ្ណោះ។ ចំពោះរសជាតិនៃនំស៊ូស៊ីនិងនំគ្រក់នេះដែរគឺឆ្ងាញ់គួរសមផ្គួបជាមួយនឹងទឹក Sauce របស់នំកាន់តែបង្កើនរសជាតិបន្ថែមទៀត😋😋🍣🍘។បុគ្គលិករួសរាយរាក់ទាក់ មានសុជីវធម៏ល្អជាមួយអតិថិជន☺️។សម្រាប់សេវាកម្មវិញគឺយឺតម្ដងម្កាលដែរពេលដែលមានការកម្ម៉ង់ច្រើនចឹងអាចនឹងរង់ចាំយូរតិចណា🙏🏻☺️។បញ្ជាក់បន្តិចពេលចូលទៅគឺអាចដើរចាប់ដាក់ខ្លួនឯងបានណាចូលចិត្តមួយណាយកមួយហ្នឹង។ ជាចុងក្រោយខ្ញុំ Recommendសម្រាប់បងប្អូនដែលមិនដឹងថាញាំុអាហារដែលលឿនហើយចាយពេលវេលាតិចនៅទីណាអាចមកញាំុនៅទីនេះបានមិនខកបំណងទេ☺️🙏🏻។
  • ល្អសម្រាប់ អ្នកចូលចិត្តអារហារបែបហ័ស
  • ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន
  • ល្អសម្រាប់ អ្នកសន្សំថវិកា