ហាងមួយនេះនៅផ្ទះលេខ52E0 ផ្លូវ592ស្ទួន(ក្នុងច្រកឌឿងហែម) ខណ្ឌទួលគោក ផ្លូវចូលម្តុំៗស្តុបផ្សារមាន់អាំង ហើយសមបំផុតសម្រាប់ជួបជុំមិត្តភក្តិ និងសម្រាប់អ្នកឃ្លាន ហើយសម្រាប់អ្នកចូលចិត្តអាហារបែបមានបន្លែផ្ទាប់ជាមួយសាច់ ។
ហាងនេះឃើញរៀប5-6តុនៅក្នុងផ្ទះ ហើយនិងនៅមុខផ្ទះដែលជាច្រកឌឿងហែមតែម្តង ភាគច្រើនអ្នកមកញ៉ាំនៅទីនេះមានវ័យកណ្តាល ដែលជាអ្នកចូលចិត្តញ៉ាំពោះគោទឹកប្រហុក សាច់អាំង និងនិយមស្រាថ្នាំ ដែលភាគច្រើនមានគ្នាលើសពី២នាក់ ហើយគាត់បើកលក់ចាប់ពីម៉ោង៥ដល់ម៉ោង11យប់ ។
បើនិយាយពីម្ហូបនៅទីនេះមានច្រើន តែសម្រាប់គ្នាខ្ញុំគឺកុម៉ង់4មុខ មានពោះគោទឹកប្រហុក ឆាកន្សោមដោះលាយអង្ក្រង ងៀតគោ ឆាក្តៅអន្ទង់ ម្ហូបគាត់រសជាតិញ៉ាំបាន ឆ្ងាញ់ តម្លៃចាប់ពី2ម៉ឺន-3ម៉ឺនរៀល ក្នុងមួយចាន និងតាមមុខម្ហូប ហើយភេសជ្ជៈក៏ដូចគ្នា មានគ្រប់មុខ តែភាគច្រើនអ្នកទៅញ៉ាំនៅហាងនេះ គឺចាប់អារម្មណ៍ខ្លាំងទៅលើស្រាថ្នាំរបស់គាត់ ។ ហើយបើនិយាយពីស្រាវិញមានច្រើនរសជាតិណាស់ មានស្រាថ្នាំអង្គុញគីង្គក់ ស្រា សរអង្ករសុទ្ធ ស្រាសិញជឺ ស្រាទំពាំងបាយជូ....មានច្រើនទៀត តម្លៃវិញចាប់ពី4ពាន់រៀល-1ម៉ឺនប្រាំពាន់រៀល គឺតម្លៃក៏តាមប្រភេទស្រាដែរ ហើយប្រភេទស្រានីមួយៗរបស់ហាងគាត់ គឺច្រកដបទឹកសុទ្ធ និងមានធ្វើសញ្ញាសម្គាល់លើគម្របដប ។
សម្រាប់កន្លែងចតម៉ូតូគឺងាយស្រួល ប៉ុន្តែសម្រាប់ឡានវិញរាងចង្អៀតបន្តិច តែអាចចតបាន ។ សម្រាប់ខ្ញុំទាក់ទងនឹងការវិញខ្ចប់ស្រារបស់ហាងគាត់ ខ្ញុំគិតថាបើគាត់ប្តូរជាដបអនាម័យផ្សេងក្រៅពីដបទឹកសុទ្ធ វាអាចនឹងល្អជាង ៕
-
សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
-
ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន