ពេលដែលយើងចូលទៅដល់ក្នុងសាលាវត្តទួលទំពូង មិនមែនមានតែមីស៊ុបគាត់ទេ គឺមានច្រើនកន្លែង ប៉ុន្តែជាប់គ្នា បើយើងអត់ដឹងយើងគិតថាកន្លែងជាមួយគ្នា តែតាមពិតគឺម្ចាស់ផ្សេងៗគ្នា កន្លែង​គាត់​ដែរ គឺ​លក់​ពី​ពេល​ព្រឹក​រលឹម រហូត​ដល់​ម៉ោង៥ល្ងាច ​ហើយកន្លែងគាត់មិនមែនមានតែមីទេ គឺមានមីសួរ មីសរសៃធំ មីកញ្ចប់ 🍲🍲..ប៉ុន្តែសូមបញ្ជាក់មានតែស៊ុប ភាគច្រើនអ្នកដែលចូលចិត្តញ៉ាំមីទឹកស៊ុបអីហ្នឹង គឺនឹកឃើញកន្លែងហ្នឹងហើយ អ្នក​ដែល​ទៅ​ញ៉ាំ​នៅ​ហ្នឹង​ភាគច្រើនគឺ​សុទ្ធ​តែ​យុវវ័យ សិស្ស​សា​លា និង​អ្នក​ពី​ខាង​ក្រៅ​ក៏​ទៅ​ញ៉ាំ​នៅ​ហ្នឹង​ច្រើន​ដែរ អ្នកលក់កន្លែងហ្នឹងគឺរួសរាយ មិនថាគាត់រវល់យ៉ាងណាទេ នៅឆ្លៀតលេងជាមួយអ្នកញ៉ាំទៀត តម្លៃសមរម្យ រសជាតិអាចទទួលយកបាន គ្រាន់តែចាំយូរគ្រាន់បើដែរ ដោយសារមនុស្សច្រើន និងស្អុះ រួមផ្សំជាមួយនឹងហុតស៊ុបក្តៅ ក្រោមដំបូលស័ង្កសី ផងមានអី ញើសហូរឥតអាសូរ ៕🍲🍲😘
  • សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
  • ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន