រសជាតិមិនអាចភ្លេចបានមែន ហាង មីដុត ញុំាហើយចង់ញុំាទៀត ម្ហូបគ្រប់មុខដែលខ្ញុំបានញុំានិងភ្លក់ សុទ្ធតែឆ្ងាញ់ៗនិងមានជាតិណាស់ សម្រាប់មីដុត steak ជាអាហារដែលខ្ញុំបានញុំា សាច់គោ steak ខ្ញុំប្រាប់គេចម្អិនត្រឹម ៧០ភាគរយ ប៉ុណ្ណឹងល្មមញុំា 😋😋😋។ នៅហាង មីដុត យើងអាចជ្រើសរើសសាច់ និងប្រភេទមីបាន សាច់គេមានរសជាតិគ្រឿងសមុទ្រ steak ។ល។ រីឯតម្លៃមួយចាន ២ ម៉ឺនរៀល 👍👍👍។ គុយទាវ ហ្វើរ វិញក៏មិនណយដែរ មានជាតិណាស់👌👌👌 ក្នុងចានមានប្រហិតធំមួយគ្រាប់ (យើងអាចជ្រើសរើសសាច់បាន) ប្រសិនអ្នកមានក្រពះធំទាល់តែ ២ ចានបានឆ្អែត🤭🤭🤭។ គុយទាវ ហ្វើរ មួយតម្លៃ ១៥០០០រៀល មិនជាថ្លៃនោះទេ ☺️☺️☺️ ប៉ុន្តែដោយសាយើងទៅពេលល្ងាច ចឹងខ្ញុំគិតថាគុយទាវ ហ្វើរ នេះ បើបរិភោគពេលព្រឹក ក្លែមជាមួយកាហ្វេទឹកដោះទឹកវិញវារឹតតែឆ្ងាញ់ មានន័យថាអាហារពេលព្រឹក 😂😂😂។ កន្លែងចតឡាននិងម៉ូតូរៀងតូចបន្តិច ព្រោះបើសិនអ្នកជិះឡានទៅត្រូវចតនៅលើផ្លូវគេធ្វើដំណើរ ឬអាចទៅរកកន្លែងដែលទូលាយដើម្បីចតឡាន 🚗🚗🚗🚗សម្រាប់ម៉ូតូ 🛵🛵🛵🛵 អាចចតមុខហាងបាន ចំណែកសេវាកម្មនិងការបម្រើភ្ញៀវវិញ គឺថាលឿន និងមានបុគ្គលិករួសរាយរាក់ទាក់ណាស់ 🧒🧑🥳🥳🥳។ វាសាកសមសម្រាប់អ្នកចង់ទៅ ចាប់ពី ២នាក់ឡើងទៅ 💏👨‍👨‍👦👨‍👩‍👧‍👧។ បញ្ជាក់៖ នេះគ្រាន់តែម្ហូបដែលខ្ញុំបានញុំានិងភ្លក់ទេ ប៉ុន្តែនៅក្នុងហាង មានអ្វីផ្សេងទៀតដែលអ្នកអាចជ្រើសរើសបរិភោគបាន និងប្រភេទគ្រឿងសមុទ្រ ដូចជាអ័យស្ទ័រជាដើម ៕
  • ងាយស្រួលសម្រាប់ ក្រុមគ្រួសារ និងកុមារ
  • សាកសមសម្រាប់ គូស្នេហ៍

0 Likes
11AM - 9:30PM$