មិនមានទិន្នន័យ
សហគមន៍អ្នកញុំា
ណែនាំកន្លែងថ្មី
មើលហើយឃ្លាន
អត្ថបទ
មិនមានទិន្នន័យ
ចុះឈ្មោះ
មុន
បន្ទាប់
ថ្ងៃនេះសុំមកណែនាំហាងមីដុតមួយកន្លែងដែលមានទីតាំងនៅលើផ្លូវ ២៥៩ កែង ១១៨ ខាងក្រោយសាលាស៊ីតិក📍 ចាប់ផ្តើមបើកលក់ពីម៉ោង៣រសៀលដល់ម៉ោង១០យប់⏰។ សម្រាប់ហាងនេះដែរមានមុខម្ហូបចំនួន៣សុទ្ធតែឆ្ងាញ់ៗទាំងអស់ដូចជា 😋🥩មីដុតសាច់គោអូស្រ្តាលីនិងគ្រឿងសមុទ្🍤រ មីកាតាំងដុតសាច់គោអូស្រ្តាលី និងគ្រឿងសមុទ្រ និងមុខម្ហូបចុងក្រោយគឺហ្វឺប្រហិតធំ🍜🍲សុទ្ធតែជាមុខម្ហូបដែលឆ្ងាញ់ៗ សំរាប់អ្នកទាំងអស់គ្នាអាចជ្រើសរើសបានតាមចំណង់ចំណូលចិត្ត សំរាប់ខ្ញុំកាលពីយប់មិញខ្ញុំជ្រើសរើសយកមីដុតសាច់គោ លាយជាមួយគ្រឿងសមុទ្រ សំរាប់រស់ជាតិវិញគឺថាល្មមឆ្ងាញ់ ខ្ញុំអត់បានថែមគ្រឿងទេព្រោះខ្ញុំគិតថារស់ជាតិប៉ុណ្ណឹងអូខេ តែប្រសិនបងប្អូនចូលចិត្តរស់មុតជាងនឹងអាចថែមថយបាន។ សំរាប់បរិយាកាសក្នុងហាងគឺមានសភាពអ៊ូអរ👍🏻 ព្រោះខ្ញុំឃើញមានភ្ញៀវច្រើនឈរតំរង់ជួររង់ចាំតុទំនេរ សំណាងល្អខ្ញុំចូលបានមុន បើសិនជាបងប្អូនចង់មកសាករសជាតិអាចមកមុនម៉ោង6ល្ងាច កុំអោយពិបាករង់ចាំយូរ ព្រោះយប់បន្តិចអាចនឹងមានភ្ញៀវច្រើន។ ខ្ញុំសូមណែនាំអោយបងប្អូនជិះម៉ូតូមកដើម្បីងាយស្រួលចត តែបើចំណតឡានរាងពិបាកបន្តិចព្រោះចំណតមានកំណត់។
ងាយស្រួលសម្រាប់ ក្រុមគ្រួសារ និងកុមារ
សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
សាកសមសម្រាប់ គូស្នេហ៍
0 Likes
មីដុត - Meedot
•
11AM - 9:30PM
•
$