កន្លែងទើបបើកថ្មីមួយនេះ ធំទូលាយ បរិកាស open space ប្លែកអារម្មណ៍សម្រាប់ខ្ញុំនៅម្ដុំអួលគោកជាមួយហាង ដេចាវូ Deja Vu។
បរិយាកាសនៅទីនេះជាលក្ខណៈ open space ល្ហើយស្រួលមែនទែនជាមួយខ្យល់បក់មក អមជាមួយភ្លើងអំពូល💡ប្លែកអារម្មណ៍ម្យ៉ាង និងមាន band 🎤ច្រៀងកំដរអារម្មណ៍ហើយអាចសំណូមពរបទចម្រៀងបាន ហើយបុគ្គលិកក៏រួសរាយរាក់ទាក់បានល្អ។
ចំពោះម្ហូបនៅទីនេះរសជាតិឆ្ងាញ់ ទទួលយកបាន សាកសម ហើយមានស្រាបៀរច្រើនប្រភេទដែរតែគឺមានតែដបទេ អត់មានជាថូរឺសាទែនអីទេ។ 🍺
សម្រាប់តម្លៃ💵 នៅទីនេះសមរម្យញាំគ្នា 7-8 នាក់ គិតលុយអស់ម្នាក់ 10$ ជាងតិចតួចគួរសម
➡️ អ្វីដែលគួរកែប្រែគឺសេវាកម្មនៃការរង់ចាំម្ហូប រាងយូរ ជាក់ស្ដែងខ្ញុំហៅបេះដូងមានអាំង 30-40 នាទីទម្រាំបានញាំ បើយមួយទៀតបើសិនជាមានប៊ីយែរ ថូ រឺសាទែនកាន់តែល្អ 🍻
🚗🛵 ចំណតចតឡានម៉ូតូអីបានច្រើនគួរសម អ្នកទាំងអស់គ្នាអាចទៅសាកបាន
#Noreak
#Dejavu