នេះជាហាង Fan Takoyaki&susi 🍣🍘 ដែលមានភ្ញៀវភាគច្រើនគឺស្គាល់កន្លែងមួយនេះហើយ។ ហាងនេះមានទីតាំងនៅខាងក្រោយសាលាវ៉ាន់ដាផ្លូវ402 លក់ចាប់ពីម៉ោង8ព្រឹកដល់ម៉ោង8:30យប់។ចំពោះហាងនេះមានលក់តែសម្រាប់ខ្ចប់ផ្ទាល់និងOrder តាម App delivery 📦 តែប៉ុណ្ណោះ។ដោយឡែករសជាតិsusiរបស់ហាងគាត់សម្រាប់ខ្ញុំគឺឆ្ងាញ់គួរសមព្រមទាំងតម្លៃសមរម្យទៀតផង អាហារមួយមុខនេះអាចជំនួសអាហារពេលព្រឹកនិងពេលថ្ងៃបានណា។ទឹក Sauce ហាងគាត់មានពីរមុខដូចជាទឹកស៊ីអីវជាមួយវ៉ាសាប៊ិ និង ទឹកម៉ាញ់យ៉ានេស គឺត្រូវជាមួយsusi ខ្លាំងមែនទែន😋🍣🍘។ ចំណែកសេវាកម្មមិនយឺតហើយក៏មិនលឿនដែរបើយើង order តាម app delivery 📦 អាចនឹងរង់ចាំ20នាទីទៅ30នាទី។ បើទៅខ្ចប់ផ្ទាល់រិតតែមានភាពងាយស្រួលព្រោះយើងអាចរើសអ្វីដែលចូលចិត្តខ្លួនឯងបាន។ អ្វីដែលគួរកែប្រែគឺសេវាកម្មតាម app delivery គឺសុំរៀងលឿនជាងនេះបន្តិច។ ខ្ញុំចង់ណែនាំឲអ្នកទាំងអស់គ្នាទៅផ្ទាល់ព្រោះមានភាពងាយស្រួលជាង☺️👍🏻។សូមអរគុណ៕🙏🏻🙏🏻 #VONGSREYNICH
  • ងាយស្រួលសម្រាប់ ក្រុមគ្រួសារ និងកុមារ
  • ល្អសម្រាប់ អ្នកចូលចិត្តអារហារបែបហ័ស
  • សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
  • ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន

0 Likes
8AM - 8:30PM$