ហាង វិសាល-ភា លក់ប្រហិតត្រី ងៀតក្របី ត្រីដុត 🐟🐟🐟 បានភ្លក់រស់ជាតិប្រហិតត្រី ឆ្ងាញ់គួរសម រសជាតិល្មមញុំា ផ្ទាប់ជាមួយជ្រក់ត្រសក់រសជាតិល្មម មានន័យថាមិនប្រៃពេកមិនសាបពេក ចំណែកជ្រក់រាងភ្លៀវបន្តិច ទីហាងនេះប្រហិតត្រីគេលក់គិតជាគីឡូ មានន័យថាយើងកម្ម៉ង់ ប៉ុន្មានខាំ ឬប៉ុន្មានគីឡូ។ ប្រហិតត្រី កន្លះគីឡូ ស្មើនឹង ២៥០០០រៀល ប៉ុន្តែតម្លៃនេះ មិនសូវថ្លៃទេ ព្រោះតម្លៃនៅត្រឹមទីផ្សារ ៤ ម៉ឺនទៅ ៥ម៉ឺនហើយ។ 😁😁😁 បន្ទាប់មកបន្តញុំាងៀតក្របី វាមានរសជាតិមិនសូវប្រៃទេល្មមញុំា ប៉ុន្តែមួយចានរាងតិចបន្តិច (បួនដុំ ១០០០០រៀល) បើញុំាមួយចានមិនគ្រប់ទេ សម្រាប់តម្លៃ ១ម៉ឺនរៀលដូចជាមិនថ្លៃទេ។🤪🤪🤪 សម្រាប់ត្រីដុតវិញពិតជាអាចទទួលយកបាន ត្រីដុតទឹកត្រីអំបិលទុំមានមួយឈុតដូចគេដូចឯង ឈុតគេមាននំបញ្ចុកបន្លែ ប៉ុន្តែក៏រាងថ្លៃបន្តិចដែរ មួយឈុតនឹង ២៥០០០រៀល។ សម្រាប់ទឹកត្រីអំបិលទុំរាងជូរបន្តិច សម្រាប់អ្នកចូលចិត្តជូរត្រូវ តែសម្រាប់ខ្ញុំមិនចូលចិត្តជូរ ចឹងខ្ញុំជ្រកល់តិចៗទេ។ ☺️☺️☺️😅😅😅 សម្រាប់ញាំត្រីឆ្អើរ វិញក៏រាងសាបបន្តិចដែរ មួយចានតម្លៃ ១៣០០០រៀល សម្រាប់ខ្ញុំ ញាំនេះមួយចាននឹងរាងថ្លៃ។ 🤭🤭🤭 សាច់ក្របីនិងត្រីដុតអាចសាកសម សម្រាប់ក្លែមជាមួយស្រាបៀ🍺🍺🍺 តែប្រហិតត្រីនិងញាំត្រីឆ្អើរវិញ ដូចមិនសូវត្រូវជាមួយស្រាបៀទេព្រោះវារាងសាប😅😅😅។ កន្លែងទុកម៉ូតូមិនសូវខុសពីហាងផ្សេងៗទេ ទុកលើផ្លូវ ហើយភ្ញៀវត្រូវរកកន្លែងចតឬទុកដាក់ម៉ូតូខ្លួន ជិះឡានទៅអាចរាងពិបាករកកន្លែងចត៕ 🛵🛵🛵
  • សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ