សម្រាប់អ្នកដែលចូលចិត្តញុំានំបញ្ចុកស្រុះសាច់ជ្រូកចិញ្ជ្រាំខួក្តាម ឬអ្នកខ្លះហៅនំញ្ចុកយួន 🍜អាចសាកហាងនេះបានដោយមិនបាច់ពិបាកចូលក្នុងផ្សារញុំាចង្អៀតក្តៅបែកញើសជោគទៀតទេ។
ទីតាំងគាត់ធំល្មម ដែលរៀបចំអាចអង្គុយតុនៅខាងក្រៅក៏បាន ឬអង្គុយនៅខាងក្នុងក៏បាន តែបើទៅញុំាម៉ោង 11កន្លះ ដល់ម៉ោង 1ថ្ងៃ មនុស្សច្រើនចង្អៀតបន្តិច។ កន្លែងគាត់ក៏អាចកម្ម៉ង់តាម APP ញុំាបានដែរ។ 🛵
បើនិយាយពីរសជាតិខ្ញុំចាប់អារម្មណ៍ក្លិនទឹកកាពិគាត់មុនគេ ឡើងឈ្ងុញ លាយផ្សំគ្រឿងអោយដិតដិត ជាមួយទឹកអំពិល ទឹកត្រីម្ទេសស្រស់ ស្ករស ថែមក្រូចឆ្មាបន្តិចជាតិម៉ង។🤤😇
សម្រាប់គ្រឿងថែមដូចជាជើងមាន់ ផ្សិត ឈាម...គឺគាត់រៀបចំដាក់ចានផ្សេងដាច់ៗចឹង បន្លែក៏ដូចគ្នា (តែសម្រាប់ខ្ញុំបន្លែរាងរឹងពេក ដោយសារគាត់ដាក់ចានផ្សេងចឹងហើយអត់ស្រុះដាក់ស្រស់ៗម៉ង ចឹងពេលគាត់លើកមកខ្ញុំណែរនាំអោយអ្នកទាំងអស់គ្នាឆាប់ដាក់បន្លែរចូលជាមួយទឹកស៊ុបទាន់ក្តៅអោយបន្លែទន់)។ កន្លែងគាត់ក៏មាន Drink ដែរ ខ្ញុំណែរនាំអោយអ្នកទាំងអស់គ្នាសាកជាមួយទឹកអំពិលទុំផងដែរ។
oh ខ្ញុំភ្លេចអ្នកទាំងអស់គ្នាទៅកុំភ្លេចហៅសាច់ជ្រូកចិញ្ច្រាំថែម ជាតិសាហាវសម្យនឹងឈ្មោះគាត់ម៉ង
#Leakna