ល្មុតទុំជាភោជនីយដ្ឋានលក់ម្ហូបខ្មែរដែលញាំត្រូវមាត់ ហើយរសជាតិបែបខ្មែរ ទទួលយកបាន ឆ្ងាញ់👍🏻
នៅទីនេះមានការដេគ័រលក្ចណៈបែបខ្មែរ✨ជាផ្ទះមាន២ជាន់ ដែលខាងក្រោមមានតុអង្គុយកៅអី និងខាងលើមានអង្គុយបត់ជើងផ្ទាល់ញាំក៏បាន។
នៅទីនេះសេវានៃការចេញម្ហូបល្មម តែបើសម្រាប់បទពិសោធន៍ខ្ញុំវិញគឺខ្ញុំតែងតែជួលបន្ទប់សម្រាប់ប្រជុំ ប៉ុន្តែពេលបាយគឺមានបុគ្គលិកមកថែមបាយឱ្យ តែពេលអស់បាយម្ដងៗពិបាកក្នុងការ ហៅបុគ្គលិកបន្តិច ព្រោះអត់អ្នកមានអ្នកនៅ stand by ទាល់តែងើចេញទៅហៅ ចឹងទៅមានអារម្មណ៍ថារាងពិបាកបន្តិចសម្រាប់ភ្ញៀវ😔។
បើនិយាយពីម្ហូបវិញគឺឆ្ងាញ់សឹងតែគ្រប់មុខ រសជាតិបែបខ្មែរតែមិនដិតខ្លាំងដូចម្ហូបស្រុកស្រែម៉ងទេ ល្មមឆ្ងាញ់👍 បើតម្លៃវិញក៏សមរម្យសម្រាប់អ្នកមានជីវភាពមធ្យមក៏អាចញាំបាន បើញាំច្រើនគ្នា share គ្នាអាចអស់តិច
🚗🛵នៅនេះមានកន្លែងចតឡានម៉ូតូបានគ្រប់គ្រាន់ សាកសមសម្រាប់ការប្រជុំ ពិភាក្សាការងារអីនៅទីនេះបាន👍
#Noreak
#ឆ្ងាញ់