កន្លែងញាំបាញ់ឆែវពេលល្ងាចៗឡើងជាអាហារសម្រន់សម្រាប់អ្នកដើរលេងហត់ រឺទើបមកដល់ពីសៀមរាបភ្លាមៗថ្ងៃដំបូង✨ បាញ់ឆែវអ៊ុយឿមមានទីតាំងនៅម្ដុំជុំវិញស្រះត្រពាំងសេះ ម្ដុំជុំវិញកណ្សិនអង្គរ ខ្ញុំខូលចិត្តទៅពេលល្ងាចព្រោះពេលទៅដល់សៀមរាបភ្លាម សម្រាកតិចហើយចេញល្ងាចរកអីញាំហ្នឹងគឺដឹងតែទៅម្ដុំអង្គរហើយ ប្ដូរអារម្មណ័ម្ដងមានអារម្មណ័ថាប្លែកម្យ៉ាង បាញ់ឆែវគាត់មួយ៣០០០រៀល រសជាតិឆ្ងាញ់ បន្លែស្រស់ ទឹកត្រីឆ្ងាញ់ សេវាក៏ល្អ អ៊ុស្រីនិងកូនក្មួយគាត់រួសរាយរាក់ទាក់ 🥰👍🏻 នៅទីនេះអត់មានញាំភ្លាមបានទេ ទាល់តែចាំ៥ទៅ១៥នាទីបានៗព្រោះបាញ់ឆែវគាត់ចាក់ថ្មីៗភ្លាមៗ ចឹងទាល់តែចាំតិច ⏰ សម្រាប់អ្នកចង់ដើរលេងសៀមរាបអាចទៅសាកនៅកន្លែងគាត់បានពីថ្ងៃត្រង់ដល់ល្ងាចឡើង😀 #Angkor #SiemReap #Noreak #ឆ្ងាញ់
  • ងាយស្រួលសម្រាប់ ក្រុមគ្រួសារ និងកុមារ
  • ល្អសម្រាប់ អ្នកចូលចិត្តអារហារបែបហ័ស
  • សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
  • ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន
  • ល្អសម្រាប់ អ្នកសន្សំថវិកា

0 Likes