ហាងមីដុត តែដុតម៉ាឆ្ងាញ់ មិនមែនដុតអោយខ្លោចទេណា😁😁 សូមណែនាំអ្នកទាំងអស់គ្នាពីហាងមីដុត🍝🍝ដែលខ្ញុំបានទៅញ៉ាំ ហើយក៏មិនមែនទើបតែទៅលើកទីមួយដែរតែទៅលើនេះក៏មកប្រាប់ដល់អ្នកទាំងអស់គ្នាដែរ សុំណែនាំពីទីតាំងដល់អ្នកទាំងអស់គ្នាសិន ងាយស្រួលរកមែនទែនចុះពីផ្លូវសហព័ន្ធរុស្សី ចំហៀងសាលាស៊ីតិក នៅស្តាំដៃទល់មុខហាងកាហ្វេ24ម៉ោង☕️តែម្តង គ្រាន់តែទៅដល់ឈប់ម៉ូតូភ្លាម ក្លិនឆ្ងុយជះមកខ្លាំងណាស់អ្នកអើយ🤤 សរាប់កន្លែងអង្គុយមានជាន់ផ្ទាល់ដី​ និងជាន់ទី1 ​ប៉ុន្តែសំរាប់ខ្ញុំចូលចិត្តអង្គុយនៅជាន់ផ្ទាល់ដី ព្រោះចូលចិត្តមើលគេជិះទៅមោរអីចឹងហា៎ នឹងដោយសារចូលចិត្តបែបអ៊ូរអរព្រោះជាន់ក្រោមមានតុកៅអីច្រើនជាងជាន់លើ ហើយមើលឃើញចុងភៅចំអិនផ្ទាល់វាកាន់តែធ្វើអោយរំភើប🤩😁 សំរាប់ហាងមីដុត ពីមុនគាត់មាន មីដុត& មីកន្តាំង ស្ទេកសាច់គោ និងគ្រឿងសមុទ្រ ជាមួយគ្នានោះក៏មានបន្លែការ៉ុត🥕 broccoli🥦 នងពងមាន់🍳🥚ផងដែរ ដែលគាត់ដាក់នៅលើចានបន្ទះដែកដុតអោយក្តៅ ចឹងវាអាចរក្សាកម្តៅ អោយក្តៅដល់សសៃមីចុងក្រោយតែម្តង និយាយពីរសជាតិវិញសំរាប់ខ្ញុំ គីឆ្ងាញ់ 🤩🤤🤤 ខ្ញុំចូលចិត្តរសជាតិដិតនៃទឹកគ្រឿងដែលស្រូបលើមីមែនទែន ហើយឥលូវនេះសំរាប់ហាងមីដុតគាត់មានមីនុយថ្មីកូនពៅតែម្តង គីហ្វឺរ Pho 🍜 អ្នកទាំងអស់គ្នាអើយ ទឹកស៊ុបទាំងឆ្ញាញ់ បើចំណុចពិសេសវិញ គីត្រង់ប្រហិតតែម្តង ​​ មានធំ មានតូចដែលប្រហិតសាច់គោគាត់ធ្វើដោយខ្លួនឯង ចឹងអ្នកដែរចូលចិត្តប្រហិតអីនឹង ញុាំម៉ាសេរី ព្រោះអត់បារម្មណ៏ខ្លាចខូចសុខភាពដោយសារធាតុរក្សាទុកបានយូរនោះទេដូចខ្ញុំនេះអ្នកចូលចិត្តប្រហិតសាច់គោខ្លាំងតែម្តង ប៉ុន្តែអ្នកទាំងអស់គ្នាហ្វឺរគាត់ក៏ប្រើចានដុតដូចគ្នាពេលគេលើកអោយទឹកស៊ុបពុះខ្លាំងតែម្តង ចឹងហើយពេលញុាំមួយសន្ទុះធ្វើអោយសរសៃហ្វឺរ ផុយដាច់ៗ😌ដោយសារទឹកស៊ុបក្តៅសឹងតែពុះដល់ដំណក់ចុងក្រោយតែម្តង 😁😁មានតែប៉ុន្នេះទេ កុំភ្លេចទៅភ្លក់ផងណាអ្នកទាំងអស់គ្នា😘😘ហើយសូមកុំភ្លេចចែករំលែកពេលដែលបានញុាំរួចផងណា អរគុណ😍🥰
  • ងាយស្រួលសម្រាប់ ក្រុមគ្រួសារ និងកុមារ
  • សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
  • ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន
  • សាកសមសម្រាប់ គូស្នេហ៍

0 Likes
11AM - 9:30PM$