ហាងបាយតម្លៃសមរម្យដែលមិនគួរំលងពេលទៅដល់សៀមរាប ✨ ដំណាក់រាជសីហ៍មានម្ហូបខ្មែរជាច្រើនមុខដែលតម្រូវជាមួយមាត់និងរសជាតិរបស់ខ្មែរយើង ដែលមានទីទាំងនៅម្ដុំផ្លូវអប្សរា ក្រុងសៀមរាប 🌳 ម្ហូបនៅទីនេះរសជាតិទទួលយកបាន 👍🏻លមមឆ្ងាញ់មិនអន់ពេក មិនល្អពេក ម៉ាសមរម្យ ហើយនិងតម្លៃក៏សមរម្យជាមួយនឹងម្ហូបនិងរសជាតិដែរ។ ចំពោះសេវាកម្មបុគ្គលិករួសរាយរាក់ទាក់ តែគ្រាន់តែពិបាករឿងហឿបុគ្គលិកបន្តិចដោយសារតែពេលលក់ដាច់ពួកគាត់រវល់រហូតចឹងពេលចង់ថែមអីរាងពិបាកហៅបន្តិច។ នោទីនេះរាងណែនពេលល្ងាចម៉ោង៧ ព្រោះម៉ោងគេហូបបាយច្រើន តែបើអ្នកទាំងអស់គ្នាចង់ទៅ អាចខល📞កក់មុនបាន។ 🚗🛵 មានទីធ្លាសម្រាប់ចតឡានម៉ូតូគ្រប់គ្រាន់។ #Noreak #SiemReap
  • ងាយស្រួល ពិភាក្សាការងារ
  • ងាយស្រួលសម្រាប់ ក្រុមគ្រួសារ និងកុមារ
  • សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ