មកកន្លែងនេះនឹកកាលខ្លួនឯងរៀនបឋមណាស់ មីស៊ុបទួលទំពូង តែខ្ញុំមិនមែនរៀននៅសាលាទួលទំពូងទេ🤣 នៅនេះមានច្រើនតូបមែនទែន ដែលលក់ដូចៗគ្នា តែខ្ញុំបានចូលញាំនៅតូបរបស់គាត់ហ្នឹងឈ្មោះ ហាងលក់មីស៑ុប កាបូរ មីឆ្ងាញ់168 សាលាវត្តទួលទំពូង ពូមីងគាត់ជាអ្នកលក់ គាត់រួសរាយរាក់ទាក់ណាស់ ទោះគាត់លក់ដាច់ខ្លាំងក៏ដោយ។ មីស៊ុប🍜គាត់វិញរសជាតិឆ្ងាញ់បែបបឋម មិនទៅប្រកួតប្រជែងជាមួយហាងទំនើបគេអីទេ តែរសជាតិឆ្ងាញ់ទទួលយកបាន👍🏻 ហើយតម្លៃក៏សមរម្យសម្រាប់យើងអ្នកធ្វើការ មួយចាន ៥០០០៛ មិនទៅថ្លៃអីពេកទេ។ បើអ្នកទាំងអស់គ្នាទៅម៉ោង១២ថ្ងៃត្រង់🌞គពិបាកបន្តិច ព្រោះមនុស្សច្រើនហើយណាមួយទៀតនៅហ្នឹងគឺក្ដៅ 🔥ទាល់តែចាំបានបានញាំ មិនថាតូបណារឺតូបណាទេ 🚗🛵ចពោះកន្លែងចតគឺអាចចតក្នុងវត្តក្នុងសាលាបានទាំងឡានទាំងម៉ូតូ #Noreak #Streetfood #ឆ្ងាញ់
  • ល្អសម្រាប់ អ្នកចូលចិត្តអារហារបែបហ័ស
  • ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន
  • ល្អសម្រាប់ អ្នកសន្សំថវិកា