ថ្ងៃនេះដើរផ្សារបឹងកេងកងម្តង! មកភ្លក់សាច់ចង្កាក់នៅក្នុងផ្សារ នៅតូបស្រីលីនសាច់ចង្កាក់ឆ្ងាញ់ 🍡🍢 ។ ខ្ញុំបានញុំា ក្រលៀន ក្រពះ សួត ប្រហិត ខួរជ្រូកចំហ៊ុយ ពោះតាន់ ត្រចៀក សាច់ជ្រូកចិញ្រ្ចាំ ។ល។ 😀😀😀
អាហារដែលខ្ញុំញុំាទៅមានជាតិជាងគេ គឺខួរជ្រូកចំហ៊ុយ សាច់ជ្រូកចិញ្រ្ចាំ និងពោះតាន់ ប៉ុន្តែមុខចង្កាក់ផ្សេងៗក៏គ្រាន់បើដែរ 😋😋😋។ សម្រាប់ទឹកជ្រលក់គេមានជ្រក់ល្ហុង ម្ទេសឆា និងខ្ទឹមជ្រក់ម្ទេស រសជាតិអាចទទួលយកបាន សម្រាប់ខ្ញុំចូលចិត្តម្ទេសឆាគាត់។ 🌶️🌶️🌶️
សម្រាប់កន្លែងអង្គុយ ដូចយើងដឹងស្រាប់ហើយក្នុងផ្សារមិនមានកន្លែងធំទេ ចឹងយើងទៅជាក្រុមប្រហែលពិបាករកកន្លែងអង្គុយបន្តិច ប៉ុន្តែបើទៅម្នាក់ឬ២នាក់អាចមានកន្លែងអង្គុយច្រើន។ ☺️☺️☺️
សម្រាប់តម្លៃវិញមើលខ្ញុំមិនហ៊ានថាថោកទេ 💵💵💵💵តែបងប្អូនអាចមើលក្នុង menu គេបាន ព្រោះខ្ញុំបានភ្ជាប់មកជាមួយដែរ ៕
-
ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន