ម៉ោះៗអ្នកណាខ្លះស្គាល់សាច់ចង្កាក់ស្រលីននៅក្នុងផ្សារបឹងកេងកង🍢🍢 និយាយពីថារសជាតិវិញក៏មិនអន់ដែរ😋👍🏻។ បរិយាកាសក្នុងផ្សារមនុស្សរៀងច្រើនបន្តិចពិបាកក្នុងការរកកន្លែងអង្គុយចឹងយើងត្រូវទៅអង្គុយកន្លែងផ្សេង🥹។ ហាងនេះមានទីតាំងនៅផ្សារបឹងកេងកងម្ដុំលក់របស់ញាំុច្រើន📍បើកលក់ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៨យប់🕗។ សម្រាប់រសជាតិសាច់ចង្កាក់ហាងគាត់ឆ្ងាញ់មិនធំក្លិនឆ្អាបទេហើយទឹកជ្រលក់ ជ្រក់ និងជ្រក់ខ្ទឹមរសជាតិឆ្ងាញ់សមរម្យ😋👍🏻។ ចំពោះអ្នកលក់រួសរាយរាក់ទាក់ទទួលភ្ញៀវបានល្អ👍🏻។ចំណែកឯចំណតម៉ូតូងាយស្រួលតែឡានរៀងពិបាករកកន្លែងចតបន្តិច។ សូមអរគុណ…… #VONGSREYNICH
  • ល្អសម្រាប់ អ្នកចូលចិត្តអារហារបែបហ័ស
  • សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
  • ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន