ស្គាល់ហើយកន្លែងកញ្ចុះនៅជាយៗក្រុង ហ្សឹមមាត់បឹង ខកចិត្តសាហាវណាស់ បរិយាកាសនៅទីនេះពេលទៅដល់គឺស្រស់ស្អាត ខ្យល់បរិសុទ្ធ ការរៀបចំដេគ័រអីគ្រាន់បើគួរសមដែរ តែបើនិយាយពីសេវាកម្មវិញបុគ្គលិករួសរាយគួរសម តែបើរង់ចាំម្ហូបវិញគឺយូរសាហាវណាស់ ម្ហូបមួយមុខចេញមួយម៉ោង​ ៣ មុខ៣ម៉ោងម៉ង ម្ហូបចេញអស់ហើយ បានចេញបាយមកក្រោយ🤣 បើតម្លៃវិញក៏មិនណយប៉ុន្មានដែរថ្លៃគួរសមហើយរសជាតិវិញគឺអត់ឆ្ងាញ់សោះម៉ង👎🏻 មាន់ដុតតូចដូចកូនមាន់ សាច់គោស្វិតទំពារមិនដាច់ សម្លរខ្សោះៗអត់ជាតិ មិនសមហ្នឹងតម្លៃសោះម៉ង ផ្លូវចូលវិញក៏ធ្វើមិនទាន់ស្អាត មានផុកមានថ្មជិះឡើងបែកកង់ឡាន🙄 និយាយទៅគឺអត់មានអីសប្បាយទេ ចាញ់កៀនស្វាយ ព្រែកលាបអីផង តម្លៃគេថោកជាងហើយ សេវាក៏រាងគ្រាន់ជាងដែរ​ #Noreak
  • ងាយស្រួលសម្រាប់ ក្រុមគ្រួសារ និងកុមារ
  • សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ