ថ្ងៃនេះមកសាកជាមួយនឹងប៉ុងបរវេផ្សារកណ្ដាលម្ដងមើល៍ព្រោះលឺគេថាឆ្ងាញ់😋🍜។សម្រាប់បរិយាកាសហាងគាត់មានភ្ញៀវច្រើនហើយរៀងតូចបន្តិចមានតែ៥-៦តុទេ😩។
ហាងនេះមានទីតាំងនៅផ្លូវលេខ១៥ ផ្ទះលេខ១០៨ សង្កាត់ផ្សារកណ្ដាល📍។សម្រាប់រសជាតិទឹកស៊ុបខាងគាត់ដូចទឹកស៊ុបនំបញ្ចុកស្រុះចឹងតែមានជាតិជូរតិចៗហើយទឹកជ្រលក់ខាងគាត់មានពីរមុខគឺទឹកកាពិនិងទឹកសៀងអាចរើសតាមចំណូលចិត្តបាន😁😋❤️។
ណែនាំឲទៅញាំកន្លែងផ្ទាល់បានឆ្ងាញ់ តែចំណតម៉ូតូនិងឡានរៀងពិបាកបន្តិចហើយ📍🥵។
#VONGSREYNICH