ខ្ញុំបានមកសាកបង្អែមពងមាន់នៅផ្សារអូឬស្សីហើយឆ្ងាញ់ខ្លាំងមែន👍🏻❤️។បរិយាកាសតូបគាត់តូចទេតែមានភ្ញៀវពេញៗរហូត។
តូបគាត់មានទីតាំងនៅផ្សារអូឬស្សីច្រកទី10📍បើកលក់ម៉ោង7ព្រឹកដល់ម៉ោង4ល្ងាច⏰។សម្រាប់រសជាតិបង្អែមខាងគាត់គឺឆ្ងាញ់មិនផ្អែមពេកទេហើយញាំុបានច្រើនទៀតតែបើអ្នកចូលចិត្តផ្អែមអាចបន្ថែមទឹកស្ករបាន😋❤️👍🏻។
រីឯតម្លៃក៏សមរម្យទៀតមួយចាន3500ថែមពងមួយគ្រាប់1000❤️ហើយគាត់មានបង្អែមច្រើនមុខទៀតបងៗអាចទៅសាកញាំុផ្ទាល់បាន🙏🏻😁។អ្នកលក់រួរាយរាក់ទាក់ល្អទៀត☺️❤️។
#VONG-SREYNICH