នំគូឆាយតាប្រជ្រុយផ្សារអូឬស្សីដែលល្បីយូរឆ្នាំណាស់មកហើយ
ថ្ងៃនេះមកណែនាំនំគូឆាយមួយកន្លែងនេះគឺថាបងប្អូនខ្លះប្រហែលជាស្គាល់ហើយព្រោះល្បីថាមានរសជាតិឆ្ងាញ់ជាងគេនៅម្ដុំផ្សារអូឬស្សី👍🏻😋។ ទីតាំងតូបរបស់គាត់នៅលើផ្លូវ141 តែម្ដង📍ចាសគាត់បើកលក់ម៉ោង7ព្រឹកដល់ម៉ោង5ល្ងាច⏰។ខ្ញុំបានទៅញាំុនៅកន្លែងគាត់ហើយគឺសាច់នំគូឆាយគាត់គឺស្រួយខាងក្រៅទន់ខាងក្នុងគឺឆ្ងាញ់មែនចំណុចពិសេសមួយទៀតគឺទឹកត្រីគាត់មានរសជាតិដិតល្អពេលដាក់ជាមួយនំគូឆាយទៀតអេមខ្លាំងម៉ងតែបើស្រោចទឹកត្រីជោកពេកអាចនឹងប្រៃបន្តិច😋👍🏻។អ្នកលក់រួសរាយរាក់ទាក់🥰 ចំណតរថយន្តនិងម៉ូតូមានកន្លែងចតនៅផ្សារអូឬស្សីងាយស្រួលមែនទែន👍🏻🥰។ #VONGSREYNICH
  • ងាយស្រួលសម្រាប់ ក្រុមគ្រួសារ និងកុមារ
  • ល្អសម្រាប់ អ្នកចូលចិត្តអារហារបែបហ័ស
  • សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
  • ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន
  • ល្អសម្រាប់ អ្នកសន្សំថវិកា