សាច់អាំងបែបចិនដែលពេញនិយមមែនទែនក្នុងពេលបច្ចុប្បន្ន🥰
មេឃភ្លៀងត្រជាក់ៗមកញាំុសាច់អាំងបែបចិនម្ដងមើល😆😋។ សម្រាប់ហាងគាត់មានទីតាំងនៅជាប់ផ្សារសំណង់12ជ្រុងខាងជិតបឹងសាឡាង ផ្លូវ261📍គាត់បើកលក់ម៉ោង3:30រសៀលដល់ម៉ោង11:30យប់⏰។ហាងគាត់មានសាច់អាំងច្រើនប្រភេទមែនទែនឲយើងជ្រើសរើសតែពេលខ្ញុំទៅញាំុខ្ញុំរើសបានតែប៉ុន្មានមុខទេមានដូចជា ត្រប់អាំង ប្រហិតសាច់គោ ប្រហិតហតដកអាំង ផ្សិតម្ជុលអាំង ឈាមទា និងមីចិន🍢🍜🍲។ សម្រាប់រសជាតិឆ្ងាញ់សមរម្យមិនត្រលាន់ទេតម្លៃសមរម្យមិនថ្លៃ។ ហើយអនាម័យវិញមិនសូវជាល្អប៉ុន្មានទេព្រោះពួកគាត់ពិបាកក្នុងការគ្រប់គ្រងមែនទែនដោយសារតែរបស់អស់ទាំងហ្នឹងសុទ្ធសឹងតែប្រើជាមួយខ្លាញ់ចឹងបងប្អូនយល់ហើយថាខ្លាញ់ពិបាកសំអាតណាស់😩។ ចំពោះបុគ្គលិករួសរាយរាក់ទាក់ សេវាកម្មធម្មតាៗ ចំណតរថយន្តនិងម៉ូតូពិបាកបន្តិចហើយ📍😩។ #VONGSREYNICH
  • ងាយស្រួលសម្រាប់ ក្រុមគ្រួសារ និងកុមារ
  • សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
  • ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន
  • សាកសមសម្រាប់ គូស្នេហ៍