មកសាកហាងម្ហូបថៃនៅភ្នំពេញម្ដង រសជាតិមិនចាញ់នៅថៃប៉ុន្មានទេ
ហាង Yosaya នេះជាលើកទី១របស់ខ្ញុំ ដែលហាងនេះលក់ម្ហូបបែបថៃ រសជាតិបែបថៃតែម្ដង ហើយបរិយាកាសវិញជារបៀបហាងតាមផ្ទះដូច street food នៅថៃចឹង 👍🏻 ចំពោះសេវាកម្មល្អ បុគ្គលិករាក់ទាក់ហើយសេវាកម្មលឿន បើនិយាយពីរសជាតិវិញឆ្ងាញ់ដោយមុខម្ហូប ដូចតុមយ៉ាំអីរសជាតិដូចគ្នាជូរហឹរដិត ស៊ែបតែម្ដង តែមុខម្ហូបសម្លរខ្ទិះក្រហមរាងប្រៃ មិនដឹងថារសជាតិគេចឹងរឺថ្ងៃនេះចុងភៅធ្វើប្រៃ😂 ហើយប្រហិតត្រីគឺពេញនិយមជាងគេនៅហាងហ្នឹង សម្រាប់ខ្ញុំគឺនៅរាងស្ទើរតិចអត់ទាន់ស្រួយល្អតែទទួលយកបាន ហើយបង្អែមគាត់វិញក៏ឆ្ងាញ់ដែរ ចំពោះតម្លៃវិញរាងគួរសមដែរ តែមិនថោកពេកទេរាងថ្លៃតិចដែរ តែឆ្ងាញ់👍🏻 #Noreak #Streetfood #ឆ្ងាញ់
  • ងាយស្រួល ពិភាក្សាការងារ
  • ល្អសម្រាប់ អ្នកចូលចិត្តអារហារបែបហ័ស
  • សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
  • ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន

0 Likes
8:30AM - 9PM$