ខ្ញុំញាំម្ហូបកូរ៉េកម្រត្រូវមាត់ណាស់ តែហាងនេះទទួលយកបាន
ហាងអាហារកូរ៉េ Yooksiri មានទាំងសាច់អាំងនិងអាហារកូរ៉េជាច្រើនមុខ បរិយាកាសបែបកូរ៉េ ធំទូលាយ ស្តង់ដារបស់គេដែរ។ បុគ្គលិករួសរាយរាក់ទាក់ សេវាកម្មល្អ ហើយចំណែករសជាតិវិញឆ្ងាញ់ទៅតាមមុខម្ហូប ដូចពងមាន់ឺសអីហ្នឹងឆ្ងាញ់ ហើយអ្វីដែលប្លែកនៅនេះគឺបាយគេធ្វើដូចស៊ូស៊ីចឹងតែឆ្ងាញ់ ហើយគេមានបាយសុខភាពផ្សេងទៀត🍚 ចះណែកសាច់វិញគេមានទាំងសាច់គោនិងសាច់ជ្រូក🥩 តែសម្រាប់ខ្ញុំសាច់អាំងរាងទ្រលាន់ដោយសារតែសាច់ជ្រូកមានខ្លាញ់មិនសូវជាចំណូលតែរសជាតិគួរសម ហើយស៊ុបគេក៏ល្មមឆ្ងាញ់ដែរ👍🏻ហើយតម្លៃវិញក៏រាងថ្លៃគួរសមដែរនិយាយទៅ😄 🚕🛵នៅទីនេះមានកន្លែងចតឡានម៉ូតូបានគ្រប់គ្រាន់នៅម្ដុំបឹងកេងកង សាកសមសម្រាប់ជួបមិត្តភក្ដិ និងក្រុមគ្រួសារ #Noreak
  • ងាយស្រួល ពិភាក្សាការងារ
  • ងាយស្រួលសម្រាប់ ក្រុមគ្រួសារ និងកុមារ
  • សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
  • សាកសមសម្រាប់ គូស្នេហ៍

0 Likes