មិនសូវជាចំណូលមីហឹរទេ តែនៅនេះខ្ញុំអាចញាំមីហឹរបាន
សម្រាប់ខ្ញុំមិនសូវជាចំណូលមីហឹរទេព្រោះអត់ចេះហឹរ តែក្នុងចំណោមមីហឹរ🍜ដែលខ្ញុំធ្លាប់បានទៅតាមប្រេនហាងផ្សេងៗគ្នា មីហឹរ Kimmo នេះរសជាតិឆ្ងាញ់ជាងប្រេនផ្សេង ខ្ញុំហៅកម្រិត0 ចឹងអ្នកអត់ចេះហៅក៏ញាំបាន ហើយសូម្បីតែ Kimbab 🍱អហ្នឹងក៏ខ្ញុំញាំត្រូវមាត់ដែរ តែនៅទីនេះតម្លៃរាងថ្លៃជាងប្រេនផ្សេងៗបន្តិច។ ខ្ញុំបានទៅសាកនៅសាខា aeon 2 ចំពោះសេវាកម្មរាងយឺតបន្តិច ហើយពេលខ្ញុំទៅហ្នឹងរាងយប់ម៉ោងប្រហែលជិត៨អីដែរ គឺអស់ស្ទើរតែគ្រប់មុខតែម្ដង😂 #Noreak #ឆ្ងាញ់
  • ងាយស្រួលសម្រាប់ ក្រុមគ្រួសារ និងកុមារ
  • ល្អសម្រាប់ អ្នកចូលចិត្តអារហារបែបហ័ស
  • សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
  • ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន