ទឹកសណ្ដែកនិងនំប៉ាវឆ្ងាញ់ដែលខ្ញុំញាំតាំងពីក្មេង
កន្លែងគាត់នេះខ្ញុំញាំតាំងពីនៅក្មេងម៉ង មិនថាទឹកសណ្ដែក នំប៉ាវ គឺខ្ញុំចូលចិត្តតែម្ដងព្រោះនៅក្រោយផ្ទះហើយរសជាតិឆ្ងាញ់ទៀត👍 គាត់លក់ជាលក្ខណៈតាមផ្ទះតែគាត់លក់យូរឆ្នាំហើយ អ្វីដែលខ្ញុំចូលចិត្តជាងគេគឺទឹកសណ្ដែកខៀវគាត់ឆ្ងាញ់ចង់បានផ្អែមរឺអត់សូវផ្អែមគាត់ដាក់ឱ្យបានទាំងអស់ ហើយនំប៉ាវគាត់គឺពិសេសជាងនំប៉ាវកន្លែងផ្សេងមិនសូវធំទេតែឆ្ងាញ់ តែទៅទិញមិនទាន់ហ្នឹងអស់ម៉ង ហើយមួយទៀតគឺទឹកត្រចៀកក្រាញ់គាត់រសជាតិអត់ក្រពុលដូចកន្លែងផ្សេងទេហើយឆ្ងាញ់ទៀត សំខាន់មួយទៀតគឺគាត់លក់មានអនាម័យខ្លាំងម៉ង best best👍🏻 អាចទៅសាកបាននៅក្នុងឌឿងហែមម្ដុំអូរឬស្សី✨ បើជិះម៉ូតូអាចស្រួលចូល ឡានអត់ recommend ឱ្យចូលទេព្រោះផ្លូវតូច
#Noreak
#Streetfood
#ឆ្ងាញ់
-
ល្អសម្រាប់ អ្នកចូលចិត្តអារហារបែបហ័ស
-
ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន
-
ល្អសម្រាប់ អ្នកសន្សំថវិកា