រសជាតិអាចទទួលយកបាន
បឋមវ័យ លឺតែឈ្មោះក៏ស្រមៃដល់កាលនៅរៀនបឋមដែរ !😂😂😂 ថ្ងៃនេះទៅញុំាមីស៊ុប បាយស្រូប នំកំប៉ុង (នំជើងជ្រូក) រសជាតិអាចទទួលយកបាន ទាំងទឹកជ្រលក់ល្មម។ តែមើលសាច់ក្នុងមីស៊ុបដែរខ្ញុំញុំារាងតិចបន្តិចទឹកស៊ុបមិនប្រៃពេក មិនសាបពេក តែបើសម្រាប់ខ្ញុំ ខ្ញុំថែមអំបិលមីបន្តិច ។
មីស៊ុប និងបាយស្រូប ដែលខ្ញុំបានញុំាមានតម្លៃ ៥០០០ រៀល មួយចាន សម្រាប់ខ្ញុំ ខ្ញុំគិតថាសាច់តិច ។ Sprite 6000 រៀល មួយដប សម្រាប់ចាក់ខ្វៃមួយចាន មាន៥ គូ (ខ្លីៗ) តម្លៃ ៥០០០ រៀល អាចនិយាយបានថាគ្រប់មុខរាងថ្លៃ ។
គេមានលក់អីច្រើនជាងនេះ តែខ្ញុំអាចនិយាយតែអ្វីដែលបានញុំានោះទេ ។ អ្នកចូលចិត្តរសជាតិទឹកស៊ុបបែបស្រាលៗ អាចទៅញុំា ហើយក៏រសជាតិត្រូវជាមួយក្មេងៗតូចផងដែរ។
សម្រាប់ខ្ញុំ ខ្ញុំគិតមីស៊ុបនឹងបាយស្រូប និងអាហារដទៃទៀតនៅក្នុងហាងគឺសាកសមយើងញុំាអាហារពេលព្រឹក ជាងអាហារថ្ងៃត្រង់ ។
🛵🛵🛵កន្លែងរាងពិបាកទុកម៉ូតូ ឬឡានបន្តិច ព្រោះថាផ្ទះមួយល្វែង ចឹងមិនសូវមានទីចតអោយបានធំនោះទេ ៕
-
ងាយស្រួលសម្រាប់ ក្រុមគ្រួសារ និងកុមារ