រសជាតិធម្មតាៗមិនពិសេសអីពេកទេ
ហាងបឋមវយ័ គ្រាន់តែឃើញឈ្មោះហាងក៏ស្រមៃឃើញពេលនៅកុមារភាពដែរ🤣 បឋមវយ័គឺជាហាងទើបនឹងបើកដំណើរការថ្មីៗនេះផងដែរ ដែលមានទីតាំងនៅម្តុំទួលគោក📍គាត់បើកលក់ចាប់ពីម៉ោង11ថ្ងៃត្រង់ដល់ម៉ោង5ល្ងាច។
ចំពោះរសជាតិនៅហាងគាត់សម្រាប់ខ្ញុំគឺធម្មតា មិនពិសេសអីនោះទេរសជាតិល្មមទទួលយកបាន 👍 រីឯអនាមយ័វិញមិនទាន់គ្រប់គ្រងបានល្អនៅឡើយទេ សេវាកម្មយឺតខ្លាំង 👎បុគ្គលិកគ្មានភាពរួសរាយជាមួយភ្ញៀវ….សម្រាប់តម្លៃមីស៊ុបនិងបាយរបស់គាត់ត្រឹមតែ5000រៀលប៉ុណ្ណោះតម្លៃប៉ុន្នឹងខ្ញុំគិតថាមិនថ្លៃពេកទេ 👍ចំណតម៉ូតូឡានក៏ពិបាក
សម្រាប់ខ្ញុំចង់អោយគាត់កែប្រែចំណុចខ្វះខាតនេះចេញ មានកន្លែងចតម៉ូតូបានស្រួល បន្ថែមរសជាតិជាងមុន និងអនាមយ័ ៕
-
សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ