ស៊ុបពពែនិងសាច់អាំងបែបចិនដែលមានតម្លៃសមរម្យហើយឆ្ងាញ់ទៀត🥰
ហាងស៊ុបពពែនិងសាច់អាំងបែបចិននេះញាំទៅប្លែកមាត់ម្យ៉ាងដែរតាស😋👍🏻។ សម្រាប់ទីតាំងហាងគាត់ស្ថិតនៅផ្លូវ313 ជាប់ជាមួយនិងសណ្ធាគារកណ្ដាលសួនច្បារតែម្ដងចាស📍គាត់បើកលក់ចាប់ពីម៉ោង3រសៀលដល់1យប់⏰។ ចំពោះមីនុយវិញមានច្រើនមុខមែនទែនឲយើងជ្រើសរើសហើយក៏មានជាភេសជ្ជៈចិននិងស្រាបៀរដែរចាស🥂🍹។រីឯរសជាតិគឺឆ្ងាញ់សមរម្យហើយទឹកជ្រលក់ចង់លាយខ្លួនឯងក៏បានឲគាត់លាយឲក៏បានដែរចាសតែខ្ញុំណែនាំឲគាត់លាយឲគឺត្រូវគ្រឿងឆ្ងាញ់ម៉ង👍🏻។សាច់អាំងនិងគ្រឿងសមុទ្រអាំងក៏ឆ្ងាញ់សាច់ស្រស់ៗតែម្ដងចាសហើយយើងអាចកម្ម៉ង់ហិរមិនហិរអីតាមបេះដូងបានណា😋។ បុគ្គលិករួសរាយរាក់ទាក់ សេវាកម្មលឿន មានកន្លែងចតឡានម៉ូតូបានយ៉ាងងាយស្រួលម៉ង📍។ #VONGSREYNICH
  • ងាយស្រួលសម្រាប់ ក្រុមគ្រួសារ និងកុមារ
  • សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
  • ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន
  • សាកសមសម្រាប់ គូស្នេហ៍
  • សាកសមសម្រាប់ ពិធីជប់លៀង