មិនមានទិន្នន័យ
សហគមន៍អ្នកញុំា
ណែនាំកន្លែងថ្មី
មើលហើយឃ្លាន
អត្ថបទ
មិនមានទិន្នន័យ
ចុះឈ្មោះ
មុន
បន្ទាប់
លើកទីមួយហើយញាំសាចើអាំងជ្រលក់ទឹកកាពិ តែមានអីគ្រាន់បើដែរតើ
Mini BBQ សាច់អាំងទឹកកាពិ🥩នេះឃើញមានច្រើនសាខាមែនទែន តែនៅសាខាក្រាំងធ្នង់ដែលខ្ញុំទៅនេះមានដេគ័រក្នុងហាងស្អាត🌸ទាក់ទាញ តែខាងក្រៅរាងសាមញ្ញបន្តិច គ្រាន់តែទីតាំងវារាងជាយក្រុងបន្តិច រសជាតិសាច់អាំងនៅទីនេះគួរសមទទួលយកបានគ្រាន់ថាសាច់គោជាប់ស្បែកគឺស្វិតម៉ង ទំពារឡើងឈឺធ្មេញ🤣 តែសម្រាប់សាច់ផ្សេងៗទៀតអត់អីទេ ឆ្ងាញ់គួរសម ហើយទឹកកាពិទឺកជ្រលក់គាត់វិញ មានរសជាតិផ្អែមស្រាប់តែបើចង់បានជូរទាល់តែច្របាច់ក្រូចឆ្មារ🍋ថែម៣ចំណិតអីទៀតបានជូរល្មមញាំ ចំពោះតម្លៃគួរសមទួលយកបាន ហើយសេវាកម្មល្អគ្រាន់តែភ្ញៀវច្រើនរាងយឺតបន្តិច 🚕🛵 អាចចតឡានម៉ូតូបានច្រើន
#Noreak
ងាយស្រួលសម្រាប់ ក្រុមគ្រួសារ និងកុមារ
សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន
សាកសមសម្រាប់ គូស្នេហ៍
0 Likes
Mini BBQ សាច់អាំងទឹកកាពិ (ក្រាំងធ្នង់)
•
11AM - 11PM
•
$