ហាងសាច់អាំងបែបស្តង់ដា តែតម្លៃធូរថ្លៃហើយមានដេគ័រដូចនៅជប៉ុន ✨
ហាងសាច់អាំងការេនេះជាសាខាទី២នៅម្ដុំទួលគោកក្រោយ Ten11 បរិយាកាសវិញគឺកប់តែម្ដង ដូចជប៉ុនពិតៗ 🇯🇵 ទាំងការដេគ័រ គោម ផ្លូវចូល កន្លែងរង់ចាំអីហ្នឹងគឺអ៊ែម 🌸 ចំពោះរសជាតិវិញគឺនៅតែឆ្ងាញ់ដដែលទាំងសាច់អាំងនិងម្ហូបផ្សេងៗទៀត ហើយទឹកជ្រលក់ឥលូវមិនបាច់ពិបាកច្របាច់ទឹកម្រេចក្រូចឆ្មារខ្លួនឯងទេ គឺគេលាយឱ្យស្រាប់ម៉ង 😍 ចំណែកតម្លៃសមរម្យមែនទែនបើយើងអត់ផឹកប៊ីយែរ តែបើផឹកអស់រាងច្រើនបន្តិច 🍻 អ្វីដែលពិសេសនោះគឺបរិយាកាសប្លែក បទចម្រៀងពិរោះៗកំដរអារម្មណ៍ ត្រូវចិត្តច្រើន ចំណែកសេវាកម្មរាងយឺតបន្តិចដោយសារភ្ញៀវច្រើន ហើយទីនេះអាចចតម៉ូតូឡានបានច្រើនគួរសម 🛵🚗 #Noreak #ឆ្ងាញ់
  • ងាយស្រួល ពិភាក្សាការងារ
  • ងាយស្រួលសម្រាប់ ក្រុមគ្រួសារ និងកុមារ
  • សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
  • ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន
  • សាកសមសម្រាប់ គូស្នេហ៍
  • សាកសមសម្រាប់ ពិធីជប់លៀង
  • ល្អសម្រាប់ អ្នកសន្សំថវិកា