មិនមានទិន្នន័យ
សហគមន៍អ្នកញុំា
ណែនាំកន្លែងថ្មី
មើលហើយឃ្លាន
អត្ថបទ
មិនមានទិន្នន័យ
ចុះឈ្មោះ
មុន
បន្ទាប់
ឆ្ងាញ់ៗ អែមតែម្តង ជាមួយហាង ការេ
ខ្ញុំ អោយតែមានគេបបួលទៅហាង ការេ នេះ គឺថាមិនងាយបដិសេធទេ ព្រោះជាកន្លែងដែលត្រូវមាត់.😋😋😋 ក្នុងមួយឈុតគេមានសាច់ច្រើនប្រភេទ ហូរ៍! ភ្លេចប្រាប់ហាង ការេ ជាហាងបែបសាច់អាំង សាច់មួយឈុតៗអាចញុំាបាន2នាក់ឡើងទៅ (សូមមើលក្នុងរូប)…។ សាច់សុទ្ធតែឆ្ងាញ់ៗ និងល្អៗ ហើយទឹកជ្រលក់វិញមានគ្រប់រសជាតិ ទឹកជ្រលក់រាងដិតបន្តិច តែឆ្ងាញ់ ព្រោះថាយើងញុំាជាមួយសាច់ត្រូវជាមួយទឹកជ្រលក់នឹង។ ខ្ញុំញុំាសឹងតែគ្រប់មុខនៅហាង ហើយក៏មានឱជារសសឹងតែគ្រប់មុខផងដែរ។ ប៉ុន្តែចង់ប្រាប់ថាគេមិនមែនមានលក់តែសាច់អាំងនោះទេ គេមានលក់ប្រភេទគ្រឿងសមុទ្រ និងគ្រឿងក្លែមផ្សេងទៀតផងដែរ។ សូមបញ្ជាក់ដែរថា អីឡូវហាង ការេ គេទើបបើកសាខាមួយទៀតនៅទួលគោក ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំបានទៅទាំង2 សាខារួចហើយ ហៃបើសាខាទី1 ទៅច្រើនជាងគេ។ ប៉ុន្តែគេមិនចោលអត្តសញ្ញាណហាងគេទេ ហាងទាំង2គឺថា មានលក់ដូចៗគ្នា រចនាដូចៗគ្នា បើនិយាយពីការរចនាវិញគឺប្លែកគេតែម្តង។ សម្រាប់សាខាទី1 រាងពិបាកចតម៉ូតូ ឡានបន្តិចតែគេព្យាយាមរកកន្លែងអោយយើងចតម៉ូតូឡានទាល់តែបាន។ ប៉ុន្តែសាខាទី2 នៅទួលគោកគឺធំជាងហាងទី1។ ភ្លេចទៀតហើយ! 😂 😂 😂 គឺថាគេមានលក់ស្រាដែរណា ស្រាមានច្រើនប្រភេទទៀត ស្រាបៀរ អ្វីដែលពិសេសនឹងគឺសាច់អាំងសាកសម្យជាមួយស្រា។ សូមណែរនាំផងដែរថា ហាងសាកសម្យជាមួយកម្មវិធីជួបជុំ គ្រួសារ ឬក្រុមធំៗ តែទៅតែ2នាក់ក៏បានដែរ គេអត់ហាមទេ។ 🤣🤣🤣
ងាយស្រួលសម្រាប់ ក្រុមគ្រួសារ និងកុមារ
សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន
សាកសមសម្រាប់ គូស្នេហ៍
សាកសមសម្រាប់ ពិធីជប់លៀង
0 Likes
ការេ ទួលគោក - KARE Toul Kork Branch
•
4PM - 10PM
•
$