ហាង​នេះ​ផាប់​ទេ​ តែម្ហូប​ហឹរៗ jm 🔥🌶🤣
ហាង​កំដរ​នៅម្ដុំ​ទួលគោក លក្ខណៈ​ផាប់ បរិយាកាស​ប្លែក​ម្យ៉ាង​បែប outdoor ✨មាន band មានត​ន្ត្រី​កំដរ​អារម្មណ៍ ចំពោះ​សេវាកម្ម បុគ្គលិក​រួសរាយ​សេវាកម្ម​ល្អ គ្រាន់តែ​ម្ហូប​ចាំ​រាង​យូរ​តិច ហើយ​ចំពោះ​រសជាតិ​គឺហឹរ​សាហាវ​តែម្ដង🌶🔥 ហឹរ​គ្រប់មុខ អ្នកចូលចិត្ត​ក្លែម​ហឹរៗ🌶អីត្រូវ​ម៉ង តែសម្រាប់​ខ្ញុំ​អត់​ចេះ​ហឹរ​ចឹង​ទៅផឹកទឹក​ផងដាក់​បាយ​ផងក៏នៅអត់​ទាន់​បាត់​ដែរ lol🤣 សម្រាប់​តម្លៃ​បើអត់​ប្រូ​ម៉ូ​សិន​អាច​នឹង​រាង​ថ្លៃ​បន្តិច តែខ្ញុំ​ទៅចំពេល​ប្រូ​មើូ​សិន ម្ហូប​មួយ​មុខតែ 8000 រៀល​ទេ មាន​កន្លែង​ចតឡាន​ចតម៉ូតូ​គ្រប់គ្រាន់ សាក​សមសម្រាប់​ជួបជុំ​មិត្តភក្តិ chill chill អីចឹង​ទៅ #Noreak
  • សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
  • សាកសមសម្រាប់ គូស្នេហ៍

0 Likes