Xing Fu Hot Pot ជាលក្ខណៈបុហ្វេបែបស៊ុបចិន កន្លែងអង្គុយមានផាសុកភាព ធំទូលាយ ហើយសេវាកម្មល្អ ចំនុចពិសេសនៅទីនេះជាលក្ខណៈបុហ្វេមែនតែការរៀបចុះសាច់បន្លែអីមើលទៅស្អាត ✨🥬🥩
ចំពោះរសជាតិវិញក៏ឆ្ងាញ់ ទឹកជ្រលក់មានច្រើនជម្រើសអាស្រ័យលើយើងចេះលាយឱ្យត្រូវ ហើយគេក៏មានទឹកជ្រលក់លាយស្រាប់ឱ្យយើងដូចគ្នាហើយរសជាតិក៏ទទួលយកបាន👍🏻 សម្រាប់ខ្ញុំគាត់គួរតែប្រើវែកដួសទឹកជ្រលក់ធំៗជាងនេះព្រោញវែកគាត់តូចៗពេកដួសយូរទម្រាំពេញចាន
ចំណែកតម្លៃម្នាក់14,8ដុល្លារ ហើយទៅ៥នាក់គិតលុយតែ4នាក់ទេ ចឹងចែកទៅរាងធូរដែរអស់ម្នាក់ប្រហែល12ដុល្លារអីទេ
ឡានម៉ូតូអាចចតនិងសារ៉េបាន 🚗🛵
#Noreak
#ឆ្ងាញ់