សាច់​អាំង​កំពត ហើយ​ទឹកស៊ុប​គេឆ្ងាញ់​ណាស់ ជាតិម៉ង
រាត្រី​ហេង​ហេង​ស៊ុប​ឆ្លាម​នេះ​បើក​សាខា​ទី៤នៅ​ភ្នំពេញ​ម្ដុំ​បឹងត្របែក ជាលក្ខណៈ​ហាង​ធម្មតា អ្នក​ធ្លាប់​ញាំ​នៅកំពត​រឺចូលចិត្ត​ស៊ុប​ឆ្លាម​អីដឹង​តែត្រូវចិត្ត 👍 រសជាតិ​សាច់​អាំង​កំពត​គាត់ប្រ​លាក់​ចូលជាតិ​គ្នា​ឆ្ងាញ់​ខ្លាំង🥩 សឹង​ថាមិនបាច់​ជ្រលក់​ទឹកជ្រលក់​ក៏ឆ្ងាញ់ ហើយ​ទឹកស៊ុប​ឆ្លាម🦈គាត់​វិញ​ក៏ឆ្ងាញ់​ដែរ​តែកុំ​រំងាស់​យូរ​ពេក​អាច​នឹង​ប្រៃ​បាត់បង់​រសជាតិ។ តម្លៃ​នៅកន្លែង​គាត់​សមរម្យ​ទៅតាម​ម្ហូប​របស់​គាត់ តែអ្វី​ដែល​គួរ​កែលម្អ​គឺសេវាកម្ម ពេល​ភ្ញៀវ​ទៅច្រើន​សេវាកម្ម​មិនសូវ​ជាលឿន​ប៉ុន្មាន​ទេ 😊 កន្លែង​គាត់​អាច​ចតម៉ូតូ​បាន​និង​ឡាន​បាន3-4 អីដែរ 🚗🛵 #Noreak #ឆ្ងាញ់
  • ងាយស្រួលសម្រាប់ ក្រុមគ្រួសារ និងកុមារ
  • សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
  • ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន
  • សាកសមសម្រាប់ គូស្នេហ៍