នំបាក់​បិន​និង​នំទ្រាប​ឆ្ងាញ់​នៅភូមិ​ព្រះ​ដាក
នៅភូមិ​ព្រះ​ដាកមិន​ត្រឹមតែ​មាន​នំអាកោរ​ឆ្ងាញ់​ទេ នំបាក់​បិន​របស់​យាយ​រ៉ា​ន់ក៏ឆ្ងាញ់​មិនណយ​ដែរ នំខ្មែ​រក្ដៅៗ​តម្លៃ​សមរម្យ អ្នកលក់​រួសរាយ​ធ្វើ​ឱ្យ​ភូមិ​ព្រះ​ដាកកាន់តែ​មាន​ប្រជាប្រិយ​ភាព។ កន្លែង​នេះ​មានឈ្មោះ​ថានំបាក់​បិន​ដុត​យាយ​រ៉ា​ន់​ (ភូមិ​ព្រះដាក់) នៅភូមិ​ព្រះ​ដាកខេត្តសៀមរាប​មាន២សាខា​នៅជិតៗគ្នា​តែម្ដង សម្រាប់​នំខ្មែរ​នំបាក់​បិន​នេះ​រសជាតិ​ឆ្ងាញ់​ណាស់​ជាពិសេស​ពេល​បាន​ញ៉ាំ​ក្ដៅៗ នំនេះ​មិនសូវ​ជាផ្អែម​ពេក ល្ម​ញ៉ាំ​ហើយ​ឆ្ងាញ់​រសជាតិ​បែប​ខ្មែរ​បែប​អ្នកភូមិ​តែម្ដង ចំពោះ​តម្លៃ​មិន​ថ្លៃ​នោះ​ទេមួយកន្ទង 5000 រៀល​បើដាក់ស្មុក ស្មុកតូច 6000រៀល ស្មុកធំមាន 2កន្ទោង​តម្លៃ 11000រៀល យើង​គួរតែ​ជួយ​លើកស្ទួយ​នំខ្មែរ​ដែល​ចំណាយពេល​នៃការ​ធ្វើ​មិន​ងាយស្រួល​នោះ​ទេ ដូច្នេះ​តម្លៃ​ក៏សាក​សមនិង​រសជាតិ​និង​កម្លាំង​របស់​អ្នកភូមិ​ផងដែរ ចូលរួម​គាំទ្រ និង​លើកស្ទួយ​ស្នាដៃ​នំខ្មែរយើង​និង​បង្កើត​ចំណូល ក៏ដូចជា​ទេសចរណ៍​សម្រាប់​អ្នកភូមិ​ព្រះ​ដាកខេត្តសៀមរាប​ផងដែរ។ #Noreak #ឆ្ងាញ់ #SiemReap
  • ល្អសម្រាប់ អ្នកចូលចិត្តអារហារបែបហ័ស
  • ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន
  • ល្អសម្រាប់ អ្នកសន្សំថវិកា