ហាង​មីរ៉ា​មែន​ភ្នំភ្លើង​បែប​ជប៉ុន ស្តង់ដារ​ជប៉ុន​អ៊ែម​ណាស់
កាសាន​ជាហាង​មីរ៉ា​មែន​ជប៉ុន​ភ្នំភ្លើង គ្រប់យ៉ាង​គឺ concept បែប​ភ្នំភ្លើង​តែម្ដង 🍜 បរិយាកាស​ក្នុង​ហាង​គឺប្លែក​ពីហាង​ផ្សេងៗ ចូល​ទៅដូច​យើង​ចូល​ហាង​នៅជប៉ុន​ចឹង ដេគ័រ​ស្អាត​ប្លែក ✨ ចំពោះ​រសជាតិ​មីទទួលយក​បាន ហើយ​បើគាវ មាន់ និង​នំគ្រក់​វិញ​រសជាតិ​ឆ្ងាញ់​ខ្លាំង ជាពិសេស​ការ៉េម​ភ្នំ​ភ្លើង​ហុយៗដូច​ភ្នំភ្លើង​កំពុង​ផ្ទុះ​ចឹង 🌋 ចំពោះ​ការ​ញ៉ាំ​ក៏ប្លែក​ដែរ បុគ្គលិក​នឹង​ចាក់ទឹក​ស៊ុប​ហើយ​ឱ្យ​យើង​ចាំ១នាទី​ទើប​អាច​ញ៉ាំ​បាន ហើយ​ចំពោះ​សេវាកម្ម​ល្អ​មែនទែន ចាំ​អត់ឱ្យ​លើស៥នាទី​ទេគឺបាន​ញ៉ាំ​តែម្ដង។ និយាយទៅ​ហាង​នេះ​ស្តង់​ដាជប៉ុន នៅជប៉ុន​ម៉េច​នៅទីនេះ​ចឹង​ដូចគ្នា👍 ទីតាំងនៅ​កែង​ក្រោយ​វិទ្យាល័យ​ទួលទំពូង ហើយ​អាច​ចតឡាន​ចតម៉ូតូ​បាន 🚘🛵 #Noreak#Kasan
  • ងាយស្រួល ពិភាក្សាការងារ
  • ងាយស្រួលសម្រាប់ ក្រុមគ្រួសារ និងកុមារ
  • ល្អសម្រាប់ អ្នកចូលចិត្តអារហារបែបហ័ស
  • ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន
  • សាកសមសម្រាប់ គូស្នេហ៍

0 Likes
11AM - 10PM$