បាយ​បឋម​សាលា​មោងឫស្សី បាយ​ស្រូបទឹក​ម្ទេស ប្លែក​ម៉ង
លើក​នេះ​បាន​មកដល់​ស្រុក​មោងឫស្សី បាន​ចូល​មកភ្លក្ស​បាយ​ស្រូប​របស់​ក្មេងៗសិស្សសាលា​មោងឫស្សី​បែប​ប្លែក ដែល​មាន​បាយ​សាច់​ជ្រូក ពងទាក្រឡុក​សរសៃៗ ហើយ​ស្រូបទឹក​ម្ទេស​ពីលើ រសជាតិ​ប្លែក​ហើយ​ឆ្ងាញ់ បើនិយាយ​ពីតម្លៃ​វិញ​តែ3000រៀល​ទេក្នុង​មួយ​ចាន ហើយ​ម៉ា​ល្មម​ឆ្អែត​តែម្ដង ទីតាំងនៅ​ក្នុង​សាលាបឋមសិក្សា​មោងឫស្សី​ខេត្តបាត់ដំបង
  • ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន
  • ល្អសម្រាប់ អ្នកសន្សំថវិកា