ហាងម្ហូបខ្មែរប្រណីត នៅសៀមរាបលើកមុខលើកមាត់
សម្រាប់អ្នកទៅសៀមរាបហើយរកកន្លែងបាយថ្ងៃត្រង់ជាលក្ខណៈហាងទំនើបបែបថ្លៃថ្នូរលើកមុខលើកមាត់ គឺពិតជា Recommend ហាងនេះតែម្ដង មាលា វត្តបូព៌។
បរិយាកាសហាងចូលទៅគឺគេមានលើនិងក្រោម ហើយមានបន្ទប់ VIP ផងដែរ ដេគ័រស្អាតប្រណីតបែបខ្មែរតែម្ដង ទាក់ភ្នែកទាក់អារម្មណ៍ណាស់ ✨
រសជាតិម្ហូបទទួលយកបានបែបលក្ខណៈម្ហូបខ្មែរ មានអនាម័យខ្ពស់ ហើយតម្លៃវិញក៏សាកសមជាមួយទីតាំងនិងរសជាតិម្ហូបដូចគ្នាដែរ។😋
ទីតាំងធំទូលាយ ចតឡានចតម៉ូតូបាន នៅកណ្ដាលក្រុសសៀមរាបតែម្ដង មិនពិបាកទៅណាឆ្ងាយ ។
ពិសេសត្រង់ថា បើចង់នាំភ្ញៀវបរទេសឱ្យស្គាល់ម្ហូបខ្មែរ មកទីនេះដឹងតែលើកមុខមាត់ម៉ង ✨
#noreak
#ឆ្ងាញ់
#SiemReap -
ងាយស្រួល ពិភាក្សាការងារ
-
ងាយស្រួលសម្រាប់ ក្រុមគ្រួសារ និងកុមារ
-
សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
-
សាកសមសម្រាប់ ពិធីជប់លៀង