កៅលី២រសជាតិ

5 មីនា 2021
0 0

ហាង ម៉ូកៈ​ថៈកៅលី២រសជាតិ គឺមាន​ទឹកស៊ុប​ដ៏មាន​រសជាតិ​ដែល​មាន​លក្ខណៈ​ខុសពី​ស៊ុប​ដ៏ទៃដោយ ចុងភៅ​ជំនាញ​ប្រចាំ​ហាង​បាន​ចម្រាញ់​ចេញពី​បន្លែ​ធម្មជាតិ និង​ឆ្អឹង​ស៊ុប​ដោយ​ស្ងោរ​រំងាស់​តាម​ម៉ោង​កំណត់​យ៉ាង​ត្រឹមត្រូវ​ហើយ​មិន​ប្រើ​ប៊ីចេង ដែល​ធ្វើអោយ​មាន​រសជាតិ​ឆ្ងាញ់​ពិសេស និង​ទឹកស៊ុប​មាន​ពណ៌លឿង​ដែល​ឃើញ​ហើយ​មាន​អារម្មណ៍​ថាចង់​ញ៉ាំ​តែម្ដង។ អ្វី​ដែល​កាន់តែ​ពិសេស​ថែមទៀត​នោះ គឺទឹកជ្រលក់​ប្រចាំ​ហាង​គឺមាន​រសជាតិជូ ហិរ និង​ផ្អែម ដែល​ត្រូវជា​តិខ្លាំង​នៅពេល​ដែល​ជ្រលក់​ជាមួយ​សាច់​អាំង ហើយ​បន្ថែម​ពីនេះ​ក៏មាន​ទឹកជ្រលក់​តៅហ៊ូ​ផងដែរ។ ចំពោះ​ប្រភេទ​សាច់​នៅទីនេះ​ក៏មាន​យ៉ាងច្រើន​សម្បូរ​បែប​ផងដែរ ដែល​គ្រប់គ្នា​អាច​ធ្វើការ​ជ្រើសរើស​បាន​តាម​ចំណូលចិត្ត។ ហាង ម៉ូកៈ​ថៈកៅលី២រសជាតិ លេខទូរសព្ទ៖ 077 877 986 ទីតាំង៖ ក្បែរ​សារមន្ទីជាតិ ក្រោយ​វត្ត​ឧណ្ណា​ឡោម ទល់មុខ​អង្គការ​មិត្តសម្លាញ់

វីដេអូផ្សេងទៀត

Ads