ហាងស៊ុបហតផតមួយកន្លែងនេះ ជឿថាមានអ្នកស្គាល់ច្រើនគឺ Kungfu Kitchen ។ នៅសាខាបឹងកេងកងនេះមានរាងតូចបន្តិចព្រោះមើលពីក្រៅមកគឺតែមួយផ្ទះ តែមាន២ជាន់ សមល្មមសម្រាប់ចូលចិត្តញាំស៊ុបហតផត។ ម្ហូបនៅទីនេះតម្លៃសមរម្យរសជាតិអាចទទួលយកបាន។ នៅទីនេះគេតែងនិយមញាំជាងគេជាមួយស៊ុបហតផតគឺឈាមទាព្រោះវាមានរសជាតិឆ្ងាញ់ សម្រាប់ខ្ញុំចូលចិត្តញាំសាច់ត្រីដាក់ចូលក្នុងស៊ុបព្រោះវាមានជាតិ ហើយសាច់គោ សាច់ជ្រូក ក៏រសជាតិអាចទទួលយកបានដូចគ្នា។ ចំពោះម្ហូបហៅក្រៅបន្ថែមក្រៅពីស៊ុបខ្ញុំបានហៅម្ហូបផ្សេងទៀតដូចជា Kungfu Sweet & Sour Chicken តម្លៃវា 3.5$ តែរសជាតិវិញ សម្រាប់ខ្ញុំវាអត់សូវឆ្ងាញ់ដោយសារតែខ្ញុំអត់សូវចេះញាំវា រាងចាញ់ក្លិនព្រោះវាមានរសជាតិជូរអែមៗ តែអ្នកផ្សេងគេថាឆ្ងាញ់។ ចំពោះភេសជ្ជៈដូចជាទឹកសាបយើងអាចទៅយកខ្លួនឯងបាន រឺកម្មង់ក៏បាន។ ចំពោះស៊ុបមួយឆ្នាំងហ្នឹងគឺញាំជាមួយទឹកជ្រលក់បានឆ្ងាញ់ ហើយចំពោះទឹកជ្រលក់គឺយើងអាចលាយខ្លួួនឯងបានតាមចំណង់ចំណូលចិត្ត តែកុំដាក់ប្រេងល្ងច្រើនពេកព្រោះវាអាចនឹងឆាប់ត្រលាន់។ ចំពោះសេវាកម្មនៅទីនេះគឺបុគ្គលិករួសរាយរាក់ទាក់ និងស្វាគមន៍ភ្ញៀវបានល្អ ការគិតលុយអីក៏បានលឿន។ តែចង់ប្រាប់ថានៅសាខានេះមានកន្លែងអង្គុយតិច បើទៅអត់បានកក់មុនប្រហែលអាចហ្នឹងអត់មានកន្លែងអង្គុយ តែបើទៅប្រហែលម៉ោង២ ដល់៥ អីប្រហែលរាងស្ងាត់មនុស្ស។ នៅទីនេះសាកសមសម្រាប់គ្នា3-4 នាក់ញាំស៊ុបជុំគ្នាតែបើលើសហ្នឹងច្រើនអាចហ្នឹងអត់មានកន្លែងអង្គុយសម្រាប់សាខានេះ ហើយមានកន្លែងចតឡានបាន 4-5 អីដែរតែចតនៅមុខផ្ទះគេផ្សេងតែមានឋន្តិសុខនៅចាំសារ៉េឱ្យ។
  • សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
  • ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន
  • សាកសមសម្រាប់ គូស្នេហ៍