មិនមានទិន្នន័យ
សហគមន៍អ្នកញុំា
ណែនាំកន្លែងថ្មី
មើលហើយឃ្លាន
អត្ថបទ
មិនមានទិន្នន័យ
ចុះឈ្មោះ
មុន
បន្ទាប់
តូបមីស៊ុបនៅសាលាបឋមទួលទំពូងមួយកន្លែងនេះមើលតែសំបកក្រៅមិនសូវទំនងហើយអាចនឹងចង្អៀតបន្តិចពិតមែនតែកំណើននៃភ្ញៀវក៏ដូចជាសិស្សសាលាច្រើនកុះករខ្លាំងមែនទែនដែលបានមកញាំុនៅទីនេះ។បរិយាកាសនៅទីនេះអាចនឹងក្ដៅបន្តិចតែសម្រាប់អ្នកដែលចូលចិត្តញាំមីស៊ុបដែលមានរស់ជាតិបែបនៅក្នុងសាលាបែបនេះគឺពិតជាល្អខ្លាំងមែនទែន។ សម្រាប់ទីតាំងរបស់តូបមីស៊ុបមួយនេះគឺស្ថិតនៅក្នុងសាលាបឋមសិក្សាវត្តទួទំពូងតែម្ដង។សម្រាប់អ្នកដែលចង់ញាំអាហារមិនថាពេលព្រឹក ពេលថ្ងៃត្រង់ ពេលល្ងាច គឺអាចញាំនៅទីនេះបានជាមួយមិត្តភក្តិ គ្រួសារ ក្រុមការងារ និងគូរសង្សាអីផ្សេងៗទៀត។បើកលក់រៀងរាល់ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍វេលាម៉ោង ៧ព្រឹករហូតដល់៦ល្ងាច។ សម្រាប់អារម្មណ៏ពេលដែលបានទៅដល់គឺនឹកទៅដល់ដូចកាលយើងនៅរៀនចឹងគឺពិតជារំភើបខ្លាំងមែនទែនញាំបណ្ដើរនឹកឃើញកាលនៅរៀនបណ្ដើរគឺថាស្រស់ស្រាយនិងនឹកដល់អានុស្សាវរីយដែលមិនអាចបំភ្លេចបានជាមួយមិត្តភក្ដិដែលធ្លាប់រៀនជាមួយគ្នាផងដែរ។ តែអ្វីដែលគួរកែប្រែគឺអនាម័យតែម្ដង។សេវាកម្មគាត់អាចនឹងយឺតពី15នាទីទៅ20នាទីដោយពេលដែលមានភ្ញៀវច្រើនចឹងអាចពួកគាត់ធ្វើមិនទាន់។ ចំពោះអ្នកលក់នៅទីនេះសំដីពួកគាត់ស្ដាប់ទៅរៀងលើសបន្តិចសម្រាប់អ្នកមិនទាន់ស្គាល់ពួកគាត់ច្បាស់តែអ្នកដែលស្គាល់គាត់ច្បាស់គឺជារឿងធម្មតាទៅហើយ។តែចំណុចពិសេសរបស់ពួកគាត់គឺរួសរាយដាក់ភ្ញៀវមែនទែន។តាមបទពិសោធន៏ខ្ញុំដែលបានញាំនៅទីនេះនេះញឹកញាប់ដែរ។ ចំពោះរស់ជាតិមីស៊ុបនៅទីនេះគឺឆ្ងាញ់នៅលើការផ្សំគ្រឿងបូករួមទាំងទឹកស៊ុបរបស់គាត់ផងដែរ។សម្រាប់មីស៊ុបនៅទីនេះតម្លៃ5000៛ក្នុងមួយចានតែបើចង់ដាក់ប្រហិតឌុបឬក៏មីឌុបអីគឺគិតលុយតាមការបន្ថែមរបស់យើង។សម្រាប់ភេសជ្ជៈដែលពេញនិយមញាំជាមួយមីស៊ុបនៅទីនេះគឺទឹកតែ😂។ នៅកន្លែងមីស៊ុបមួយនេះគឺភ្ញៀវពេញៗរាល់ថ្ងៃតែម្ដង។ចាប់ពីម៉ោង១១ថ្ងៃត្រង់ដល់ម៉ោង1ថ្ងៃត្រង់គឺមនុស្សរៀងច្រើនបន្តិចព្រោះជាម៉ោងដែលញាំអាហារថ្ងៃត្រង់។ នេះជាយោបល់ខ្ញុំសម្រាប់អ្នកដែលមិនដឹងញាំអីនៅពេលម៉ោងអាហារថ្ងៃត្រង់គឺអាចញាំនៅនេះបាន☺️៕
សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន
សាកសមសម្រាប់ គូស្នេហ៍
ល្អសម្រាប់ អ្នកសន្សំថវិកា
0 Likes
តូប មីស៊ុបសាលាបឋមសិក្សាទួលទំពូង
•
7AM - 5PM
•
$