នេះជាងហាងនំបីជ្រុងដែលល្បីយូរឆ្នាំមកហើយតាំងពីជំនាន់នៅផ្លូវសុកហុកអូរឫស្សី តែឥលូវនេះមាននៅសាខាថ្មីមួយទៀតនៅម្ដុំទូតចិន។
គ្រាន់តែជិះទៅដល់មុខហាងគឺថាក្លិនឈ្ងុយនំភាយមកតែម្ដង។ នៅទីនេះមាននំ 5-6 រសជាតិដែរហើយរសជាតិដែលខ្ញុំចូលចិត្តជាងគេ គឺស្នូលដូងវាផ្អែមឆ្ងាញ់ជាងរសជាតិផ្សេងទៀត។ សម្រាប់រសជាតិផ្សេងទៀតមាន ត្រាវ សណ្ដែកក្រហម សណ្ដែកលឿង និងសណ្ដែកលឿងលាយសណ្ដែកក្រហម ខ្ញុំភ្លក្សអស់ហើយតែរសជាតិនៅតែធម្មតាសម្រាប់ខ្ញុំ មានតែរសជាតិដូងមួយមុខគត់ដែលខ្ញុំចូលចិត្តញាំ។ នំគ្រប់រសជាតិទាំងអស់តម្លៃមួយ ១៥០០៛ សម្រាប់ខ្ញុំញាំម្ដង 3 នំអីបានឆ្អែត 😂
បើចង់ញាំនំនេះទាល់តែខលកម្មង់មុនបានអត់រង់ចាំយូរព្រោះគាត់ធ្វើភ្លាមៗ អត់ធ្វើទុកទេ។ ហើយបើចង់ញាំនំនេះឱ្យឆ្ងាញ់គឺត្រូវតែញាំក្ដៅៗ បើត្រជាក់លែងឆ្ងាញ់ហើយ ។ បើចង់ឱ្យឆ្ងាញ់ជាងហ្នឹងទៀតគឺញាំនំហ្នឹងហើយ ញាំទឹកតែក្ដៅគឺជាតិតែម្ដង។
សម្រាប់ហាងនេះគាត់មានលក់ខ្ចប់ផ្ទាល់រឺកម្មង់ដឹកឱ្យបានហើយគិតសេវាតាមកន្លែង។ ខ្ញុំ recommend បើសិននៅឆ្ងាយជិះទៅទិញញាំផ្ទាល់ទៅ ពេលញាំភ្លាមៗក្ដៅបានឆ្ងាញ់ ព្រោះបើខ្ចប់ទម្រាំដល់បានញាំត្រជាក់លែងឆ្ងាញ់ហើយ តែបើមានម៉ាស៊ីនកម្ដៅម្ហូប កម្ដៅឱ្យក្ដៅសិនចាំញាំ។
#នំបីជ្រុងអ៊ុំងួន