មិនមានទិន្នន័យ
សហគមន៍អ្នកញុំា
ណែនាំកន្លែងថ្មី
មើលហើយឃ្លាន
អត្ថបទ
មិនមានទិន្នន័យ
ចុះឈ្មោះ
មុន
បន្ទាប់
សម្រាប់បាយឆាម្រះព្រៅនៅហាង Camping Cafe មួយនេះអាចនឹងមើលទៅវាសាមញ្ញបន្តិចប៉ុន្តែទាំងគុណភាព រសជាតិ និងតម្លៃគឺសាកសមទៅនឹងបរិមាណនៃម្ហូបមួយនេះមែនទែន។បរិយាកាសនៅទីនេះវិញគឺថាក្ដៅបន្តិចនៅចន្លោះពេលអាហារថ្ងៃត្រង់និងមានភ្ញៀវច្រើនបុកមកដើម្បីកម្ម៉ង់អាហារនៅទីនេះ។ ហាងមួយនេះមានទីតាំងនៅ ផ្ទះលេខ២៣ ផ្លូវ៣២០ ម្ដុំគុកទួលស្លែង។សម្រាប់អ្នកដែលមិនដឹងថាញាំុអារហារមិនថាថ្ងៃត្រង់ ពេលព្រឹក ពេលល្ងាចនៅទីណាអាចមកសាកញាំុនៅទីនេះបានធានាមិនស្ដាយលុយ។ហាងនេះចាប់បើកពីម៉ោង ៩ព្រឹករហូតដល់ម៉ោង៩យប់។អ្នកទាំងអស់គ្នាអាច chill នៅទីនេះបាននៅពេលល្ងាចព្រោះគាត់ក៏មានលក់ជាលក្ខណៈគ្រឿងស្រវឹងផងដែរ។ អារម្មណ៏ពេលទៅដល់ភ្លាមគឺថាមើលទៅលើការរៀបចំហាងរបស់គាត់ភាពរស់រវើករបស់គាត់គឺពិតជាគួរឲសរសើរមែនទែន។ញាំុបណ្ដើរស្ដាប់ចម្រៀងបណ្ដើរពិតជារ៉ូមែនទិចខ្លាំងៗរួមទាំងញាំុម្ហូបដ៏មានឳជារស។ម្ហូបនៅទីនេះឆ្ងាញ់ជាពិសេសបាយឆាម្រះព្រៅតែម្ដង សម្រាប់បាយឆានៅទីនេះមានច្រើនជម្រើសឲជ្រើសរើស៖បាយឆាសាច់មាន់ សាច់ជ្រូកសម្រាប់ចានតូចតម្លៃ ៥០០០៛ ចានធំ៧០០០៛ រីឯបាយឆាសាច់គោ គ្រឿងសមុទ្រ ចានតូចតម្លៃ៧០០០៛ ចានធំ ១០០០០៛ បញ្ជាក់តម្លៃទាំងអស់នេះគឺសម្រាប់តែញាំុនៅហាងផ្ទាល់ប៉ុណ្ណោះ ។ចំណុចពិសេសនៃបាយឆាម្រះព្រៅមួយមុខនេះផ្ដោតទៅលើរសជាតិហិរ និងដាក់ម្រះព្រៅច្រើនដើម្បីបង្កើនក្លិននិងរសជាតិ។ សម្រាប់អ្នកដែលមិនសូវចេះហិរគឺអាចពិបាកបន្តិចព្រោះបាយឆាម្រះព្រៅមួយនេះគឺឆ្ងាញ់នៅលើរសជាតិហិរនេះឯង។សម្រាប់អ្នកដែលមិនចេះញាំុហិរតែម្ដងនៅទីនេះក៏មានលក់ជា បឺហ្គឺ ស្តេក និងដំឡូងបំពងផងដែរ។ ចំពោះបុគ្គលិកនៅទីនេះពិតជារួសរាយរាក់ទាក់មែនទែនចំពោះភ្ញៀវដែលមកញាំុនៅទីនេះ។តែគ្រាន់តែពេលខ្លះភ្ញៀវច្រើនចឹងអាចនឹងយឺតបន្តិចប៉ុន្តែអ្នកទាំងអស់គ្នាអាចខលទៅកម្ម៉ង់គាត់មុន10-15នាទីនៅពេលអ្នកទាំងអស់គ្នាទៅដល់គឺបានញាំុតែម្ដង។ នេះជាអ្វីដែលខ្ញំុបានដឹងពីហាងរបស់គាត់។សម្រាប់បងៗដែលចង់ខ្ចប់ក៏បានដែរតែអាចនឹងត្រជាក់បាត់បង់រសជាតិព្រោះបាយឆាម្រះព្រៅញាំុនៅពេលក្ដៅៗគឺឆ្ងាញ់បំផុត។ យោបល់ខ្ញុំ ខ្ញុំចង់ឲអ្នកទាំងអស់គ្នាសាកនៅទីនេះគឺមិនខកចិត្តតែម្ដងទាំងតម្លៃ គុណភាព និងរសជាតិ៕ ចាំទៅសាកទាំងអស់គ្នាណា🥹☺️
ងាយស្រួលសម្រាប់ ក្រុមគ្រួសារ និងកុមារ
សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន
សាកសមសម្រាប់ គូស្នេហ៍
ល្អសម្រាប់ អ្នកសន្សំថវិកា
0 Likes
ជំរុំកាហ្វេ - Camping Cafe Steak and Burger
•
9AM - 9PM
•
$