មិនមានទិន្នន័យ
សហគមន៍អ្នកញុំា
ណែនាំកន្លែងថ្មី
មើលហើយឃ្លាន
អត្ថបទ
មិនមានទិន្នន័យ
ចុះឈ្មោះ
មុន
បន្ទាប់
ថ្ងៃទី07 ខែមិថុនា ឆ្នាំ2022 ខ្ញំុបានទៅញាំុមីហឹរ kimmo សាខាផ្សារដើមថ្កូវ។សម្រាប់មីហឹរនៅហាងមួយនេះមើលពីក្រៅរៀងតូចតែពេលចូលទៅដល់ក្នុងគឺធំសមរម្យនិងមានជាន់ខាងលើទៀតផង។បរិយាកាសនៅទីនេះគឺធម្មតាមិនសូវមានអ្វីគួរឲកត់សម្គាល់ទេតែពេលខ្លះភ្ញៀវចូលណែនរកតែកន្លែងអង្គុយគ្មាន។ហាងនេះមានទីតាំងនៅជិតវិទ្យាល័យផ្សារដើមថ្កូវតែម្ដង។សម្រាប់អ្នកដែលចូលចិត្តប្រភេទអាហារក្ដៅៗហឹរៗហុតទៅមានកម្លាំងតែម្ដងគឺអាចទៅសាករស់ជាតិមីហឹរនៅហាងនេះបាន។ហាងមួយនេះបើកនៅម៉ោង 8ព្រឹក ដល់ ម៉ោង10យប់។នៅទីនេះមាន menus ជាច្រើនមុខសម្រាប់ជ្រើសរើសផងដែរ។ ពេលចូលទៅដំបូងមានអារម្មណ៏ថាកក់ក្ដៅមែនទែនព្រោះបុគ្គលិកគឺរួសរាយរាក់ទាក់ចំពោះអតិថិជនដោយទឹកមុខស្រស់បំព្រង។សម្រាប់រសជាតិនៃមីហឹរនេះវិញគឺខ្ញុំញាំុទៅគឺជាប់ចិត្តខ្លាំងមែនទែនព្រោះទឹកស៊ុបគាត់មានរសជាតិគ្រឿងគឺដិតៗខ្លាំងតែម្ដងជាពិសេសរសជាតិតុងញាំុ តែនេះគ្រាន់តែជាការចូលចិត្តរបស់ខ្ញុំ បើសិនអ្នកទាំងគ្នាចូលចិត្តរសជាតិបែបណាគឺអាចធ្វើតាមបេះដូងបានណា😂😂។ចំណុចពិសេសនៃមីហឹរមួយនេះគឺត្រូវតែញាំុនៅពេលក្ដៅៗបើត្រជាក់គឺអាចបាត់បង់រសជាតិមិនសូវឆ្ងាញ់ទេ។ ចឹងខ្ញុំចង់ណែនាំឲអ្នកទាំងអស់គ្នាសាកមកញាំុនៅទីនេះដើម្បីដឹងពីរសជាតិ។
ងាយស្រួលសម្រាប់ ក្រុមគ្រួសារ និងកុមារ
សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន
សាកសមសម្រាប់ គូស្នេហ៍
0 Likes
មីហឹរកូរ៉េ៧កំរិត KIMMO សាខារង្វង់មូលផ្សារដើមថ្កូវ
•
8AM - 10PM
•
$