ផាប់សម្រាប់យុវវ័យនៅកណ្ដាលទីក្រុងដែលទើបតែបើកនិងជួសជុលថ្មីនេះគឺពេញនិយមមែនទេនសម្រាប់យុវវ័យដែលជួបជុំគ្នាល្ងាចៗឡើងនៅខាងក្រោយកៀនសាលា ACE សម្ដេចប៉ានផ្លូវ55 ។ បរិយាកាសនៅទីនេះមានការតុបតែងជារបៀប Gangster Gangster បែបងងឹតៗសម្រាប់កម្សាន្តពេលរាត្រី ជាលក្ខណៈ open space ល្ហើយស្រួល។ អ្នកមកទីនេះភាគច្រើនគឺយុវវ័យតែម្ដងដោយសារតែនៅនេះមានដូចជាម្ហូបនិងគ្រឿងស្រវឹងដែល ភាគច្រើនគេចូលចិត្តមកជុំគ្នាផឹកនៅទីនេះតែម្ដង។ ចំពោះម្ហូបនៅទីនេះតម្លៃសមរម្យសមជាមួយនឹងរសជាតិដូចពេលដែលខ្ញុំទៅគឺខ្ញុំកម្មង់ដូចជាបាយឆាសាច់គោ បាយឆាបង្គារ បាយឆាយ៉ាងចូវអីហ្នឹង តម្លៃពី 3-4$ ទេហើយអាចញាំបាន2-3 នាក់ រសជាតិទទួលយកបាន។ រីឯពោតឆាវិញរសជាតិនិងក្លិនដូចកាលយើងទិញពោតឆាសាលាបឋមពេលចេញពីសាលាល្ងាចៗឡើងចឹង ហើយតម្លៃ១ចាន 3$ ។ ចំណែកឯមាន់បំពងគល់ស្លឹកគ្រៃវិញមានរសជាតិឆ្ងាញ់ ទឹកជ្រលក់អំបិលម្រេចក្រូចឆ្មាក៏ឆ្ងាញ់ពេលក្លែមជាមួយប៊ីយែរ។ ហើយមួយមុខទៀតក៏ឆ្ងាញ់ដែរ គឺសាច់គោបំពងល្ងមួយចាន 4$ តែឆ្ងាញ់បស់គេដែរពេលក្លែម។ ហើយចំពោះដំឡូងបារាំងវិញរសជាតិទទួលយកបានមួយចាន 3$ ។ មួយទៀតនោះគឺ draf beer 15$ សម្រាប់ 5លីត្រ ។ អ្វីដែលចាប់អារម្មណ៍នៅទីនេះវារាងប្លែកដោយសារមានមនុស្សវ័យប៉ិនៗខ្ញុំទៅទីនោះច្រើន ហើយបទចម្រៀងគេគឺចាក់ត្រូវ vibe ម៉ងខ្ញុំចូលចិត្ត។ សម្រាប់ space outdoor វិញពេលភ្លៀងគេមានតង់បិទការពារភ្លៀងបានដែរ។ ចំណុចដែលខ្ញុំមិនសូវពេញចិត្តនោះគឺគ្រាន់តែស្អុយបារីព្រោះអ្នខ្លះជក់បារី ហើយបន្ទប់ទឹករាងតូច។ នៅទីនេះមានកន្លែងចតឡានបាននិងចតម៉ូតូបានច្រើនដែរ។ សម្រាប់អ្នកដែលចង់ជុំគ្នាមិត្តភក្ដិផឹកល្ងាចៗឡើងដល់យប់អីអាចទៅសាកនៅនេះបាន។ #MOBLAB
  • សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
  • សាកសមសម្រាប់ គូស្នេហ៍
  • សាកសមសម្រាប់ ពិធីជប់លៀង

0 Likes
4:30PM - 1AM$$