ហាងនេះមានឈ្មោះថា ហាង ខ្ចៅស្រីភ្លោះទួលទំពូង ដែលបើកលក់រយៈពេល20ឆ្នាំជាងមកហើយ។មានទីតាំងនៅផ្ទះលេខ 27B ផ្លូវលេខ 135/456 សង្កាត់ទួលទំពូង1។ សម្រាប់រស់ជាតិនៃអាហារហាងមួយនេះគឺធម្មតាដូចគេដូចឯងតែអ្វីដែលពិសេសនិងថ្មីសម្រាប់ហាងនេះគឺទឹកជ្រលក់ខ្ចៅខ្យងគឺខុសប្លែកពីគេដាច់តែម្ដង។ទឹកជ្រលក់ហាងរបស់គាត់មានរសជាតិបែបអំបិលមីៗតែបើអ្នកទាំងអស់គ្នាចង់ដឹងកាន់តែច្បាស់អាចទៅសាកបានណា សម្រាប់តម្លៃគឺសមរម្យមិនថ្លៃពេកទេ។ ចំណុចកែប្រែរបស់ហាងនេះគួរតែធ្វើទឹកជ្រលក់ឲមានរសជាតិស្មើរគ្នារាល់ថ្ងៃនិងការថែទាំអនាម័យឲបានល្អ។ ចំណតម៉ូតូមិនសូវបារម្ភទេតែចំណតឡានពិបាកបន្តិច។ហាងនេះមានអាហារច្រើនមុខសម្រាប់ឲជ្រើសរើសតាមចំណូលចិត្តណា។ សម្រាប់អ្នកលក់នៅហាងនេះពេលខ្លះគាត់មិនសូវបានរាក់ទាក់ជាមួយភ្ញៀវទេ។ ចឹងអ្នកទាំងគ្នាអាចទៅសាកញាំុបានណា។
  • ល្អសម្រាប់ អ្នកចូលចិត្តអារហារបែបហ័ស
  • សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
  • ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន
  • សាកសមសម្រាប់ គូស្នេហ៍