កន្លែងសម្រាប់អ្នកដាក់ជ្រុលហើយរកអីញាំយប់ឡើងដើម្បីឱ្យស្វាងមុនចូលផ្ទះ 😂 កន្លែងនេះបើកយូរឆ្នាំហើយនៅម្ដុំអតីតរោងកុនអង្គរមានឈ្មោះថា ភោជនីយដ្ឋាន វត្តភ្នំ។ នៅទីនេះយប់ៗឡើងមានមនុស្សច្រើន សុទ្ធតែឡានចតក្បែរៗហាងតែម្ដង។ បរិយាកាសរបៀបហាងនៅផ្ទះមានលក់គុយទាវធម្មតា តែម៉ូយច្រើនណាស់។ ហាងនេះមានលក់មី គុយទាវច្រើនរសជាតិ សៀវម៉ៃ ហាកាវ និងកាហ្វេ។ ចំពោះតម្លៃវិញរាងថ្លៃបន្តិចដែរបើធៀបជាមួយហ្នឹងហាងរបស់គាត់។ ចំពោះរសជាតិគុយទាវ 🍜 🍲 វិញគឺធម្មតាសម្រាប់ខ្ញុំ ដូចតែហាងគុយទាវគេទូទៅដែរ។ ហើយហាកាវ 🥟 និងឌឹមសាំក៏ធម្មតាសម្រាប់ខ្ញុំ ។ តែទឹកតែគាត់ជាតិហើយឆ្ងាញ់ 🫖 ចំពោះសេវាកម្មពេលចូលទៅដំបូងរាងយឺតទម្រាំមានអ្នកមកសួរនាំថាញាំអី សំខាន់ហៅ 5-6 ដងហើយនៅមិនទាន់មកទៀតដោយសារភ្ញៀវច្រើន 😂 បើអ្នកទាំងអស់គ្នាទើបចេញពីផឹកស្រវឹងសឿងៗអីចង់រកស៊ុបក្ដៅ រឺសៀវម៉ៃរាត្រីអីអាចទៅសាកនៅនេះបាន។ ហាងគាត់បើកលក់ពីម៉ោង៥ល្ងាចដល់ម៉ោង៣ភ្លឺ នៅហួសរោងកុនអង្គរបន្តិចបើជិះពីខាងរង្វង់មូលនាងគង្ហីងត្រង់មកផ្សារថ្មី ផ្លូវ២១៧ ។ អាចចតឡានម៉ូតូបានច្រើន។ #SoupAfterDrink
  • ងាយស្រួលសម្រាប់ ក្រុមគ្រួសារ និងកុមារ
  • សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
  • ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន