កន្លែងជួបជុំគ្នាពេលរាត្រីមួយទៀតហើយនៅលើផ្លូវ310 ដែលមានអ្នកស្គាល់ច្រើន ជាប្រភេទ pub មាន band និង Dj រាំសប្បាយមិនចាញ់ក្លឹប។ ✨🎤 បរិយាកាសនៅ Urban Beer House ដូចផាប់ទូទៅដែរគឺមានជាលក្ខណៈ pub មានតន្ត្រីកំដរអារម្មណ៍និងមាន Dj ចាក់ភ្លេងរាំសប្បាយ។ ចំពោះសេវាកម្មនៅទីនេះគឺបុគ្គលិករួសរាយរាក់ទាក់ ស្វាគមន៍ភ្ញៀវបានល្អ ការរង់ចាំម្ហូបអីក៏អត់សូវយូរប៉ុន្មានដែរ។ ចំពោះរសជាតិនៅទីនេះវិញគឺរសជាតិឆ្ងាញ់👍សមនឹងតម្លៃដែលមិនថោកប៉ុន្មានទេ តម្លៃរាងថ្លៃបន្តិចទេ 💸តែវាគួរសមដែរបើប្រៀបជាមួយរសជាតិនិងសេវាកម្ម។ ជាក់ស្ដែងដូចខ្ញុំបានហៅម្ហូបច្រើនមុខដូចជាមាន់បំពងគល់ស្លឹកគ្រៃ តម្លៃ5.9$ ហើយរសជាតិល្មមឆ្ងាញ់ សរសៃរពួរមាន់ឆាខ្ទឹមស តម្លៃ 4.9$ ក៏ឆ្ងាញ់តែគ្រាន់រាងតិចបន្តិច កង្កែបរ៉ូទី តម្លៃ 6.9$ ដំឡូងបារាំងបំពង🍟 តម្លៃ 3.5$ រាងថ្លៃជាងហាងផ្សេងៗដែលខ្ញុំធ្លាប់បានទៅ ហើយសាច់គោរុំផ្សិត តម្លៃ 6$ ឆ្ងាញ់ បាយឆាតម្លៃ 11.6$ ទំនងរសជាតិគ្រាន់បើ តែតម្លៃរាងថ្លៃ កង្កែបអាំងអំបិលម្ទេស តម្លៃ 5$ ក៏ឆ្ងាញ់ អណ្ដាតទាបំពងខ្ទឹមស តម្លៃ 6.9$ រាងថ្លៃតែឆ្ងាញ់ ប៉ុន្តែមាត់ខ្ញុំញាំច្រើនរាងឆាប់ទ្រលាន់ និងស្វាយក្រឡុកអំបិលម្ទេស 🥭3.5$ គឺថ្លៃហើយរសជាតិទូទៅដូចគេដូចឯងដែរ ហើយស្រាបៀរ🍺 1 draft 15.5$ ។ អ្វីដែលខ្ញុំចូលចិត្តនៅទីនេះគឺរសជាតិឆ្ងាញ់ សេវាកម្មល្អ បន្ទប់ទឹកមានអនាម័យស្អាតល្អ ប៉ុន្តែអ្វីដែលខ្ញុំអត់សូវចូលចិត្តនោះគឺផាប់ងងឹតពេក រកតែមើលម្ហូបមិនឃើញ ភ្លឺមិនចំភ្លឺ ងងឹតមិនចំងងឹត 😂 ហើយមួយទៀតបើតម្លៃរាងថោកជាងនេះបន្តិចគឺល្អតែម្ដង។ Urban House Beer 310 មានទីតាំងលើផ្លូវ310 មានកន្លែងចតឡានម៉ូតូគ្រប់គ្រាន់ សាកសមសម្រាប់ជួបជុំគ្នា party ជាក្រុមនិងសម្រាប់អ្នករកកន្លែងសប្បាយៗ ហើយមួយទៀតគេក៏មាន live បាល់ទាត់ផងដឬសម្រាប់អ្នកចង់ផឹកបណ្ដើរមើលបាល់បណ្ដើរ។ #Noreak
  • សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
  • សាកសមសម្រាប់ ពិធីជប់លៀង

0 Likes
1PM - 11:30PM$$